កក្រើក K-Pop ជាថ្មី! ល្បីថា Chen មានកូនម្នាក់ទៀតហើយ

  • 2021-11-16 09:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីរាយការណ៍ ចេញ​ផ្សាយ​មុននេះ​ដោយ​វិបសាយល្បីឈ្មោះ Newsen បាន​ឲ្យដឹង​ថា​ Chen ពេលនេះ​មាន​កូន​ម្នាក់ទៀតហើយ។

Chen បាន​រៀបអាពាហ៍ពិពាហ៍ជាមួយនឹង​មិត្តស្រី ដែល​ជាអ្នក​នៅ​ក្រៅរង្វង់សិល្បៈកាល​ពី​ខែ មករា ឆ្នាំ​២០២០ ហើយភរិយារបស់លោក​ សម្រាល​បាន​កូន​ស្រី​ដំបូង​ដ៏គួរឲ្យស្រឡាញ់​នៅ​ខែមេសា ឆ្នាំ ២០២០។ ឈាន​ដល់ខែវិច្ឆិកា ឆ្នាំ២០២១ មហាជន​មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង​ ពេល​ទទួល​ដំណឹង​ថា​ ពេល​នេះ​ Chen មាន​កូនម្នាក់ទៀតដែល​ជា​កូនទី២។

ទាក់ទង​នឹង​ព័ត៌មាន​នេះផលិតកម្ម SM បានចេញ​សេចក្ដី​ថ្លែង​ការណ៍ច្បាស់ហើយ ថា​វាជាការពិត។ ស្របពេល​ជាមួយគ្នានេះ Chen ក៏​កំពុង​ស្ថិតក្នុងជួរទាហាន នៅឡើយដែរ៕

ប្រភព៖ Soompi