ភ្នាក់ងារ​៖ អនាគត​របស់​​ Pogba នៅ​ Man Utdទៅជា​យ៉ាង​ណា​ នឹង​ដឹង​គ្នា​នៅ​ខែ​ធ្នូ​ នេះ​ហើយ​

  • 2021-11-17 12:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mino Raiola ភ្នាក់ងារ​ខ្សែ​បម្រើ​ Paul Pogba បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Rai ​ក្នុង​ន័យ​ទាក់ទង​នឹង​ អនាគត​របស់​កីឡាករ​រូប​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ក្លឹប​ Manchester United នឹង​បញ្ចេញ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​ហើយ​។

លោក​ Raiola បាន​និយាយ​ថា​៖" ខែ​ធ្នូ​ជា​ ខែ​នៃ​ក្ដី​សុបិន​ ខ្ញុំ​មិន​បាន​ឈប់​សុបិន​ពី​រឿង​ដែល​កើត​នៅ​ខែ​ហ្នឹង​សោះ​។ តែ​ឥឡូវ​នេះ​ខ្ញុំ​គិត​វា​ល្អ​ជាង​មិន​ទាន់​និយាយ​ពី​ Pogba ។ ទាក់​ទង​នឹង​រឿង​ បើ​អតីត​កីឡាករ​ Man Utd មិន​និយាយ​ពី​ខ្ញុំ​ និង​ Pogba ច្បាស់​ណាស់​ពួក​ប្រហែល​ជា​លែង​ធ្វើ​ការងារ​ហ្នឹង​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" ឥឡូវ​វា​ដូច​ជា​លឿន​ពេក​ក្នុង​ការ​និយាយ​អី​ពាក់ព័ន្ធ​នឹង​រឿង​កុងត្រា​របស់​ Pogba ។ ចាំ​មើល​ទៅ​នៅ​ខែ​ធ្នូ​ហ្នឹង​ តើ​នឹង​មាន​អ្វី​កើត​លើ​គេ​ហ្នឹង​​។ និយាយ​ទៅ​ខ្ញុំ​ពិត​ជា​មិន​អាច​ឈប់​ស្រមៃ​ពី​រឿង​ហ្នឹង​ពិត​មែន​ "។

បើ​មាន​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Man Utd ខ្សែ​បម្រើ​ Pogba នឹង​ចប់​កុងត្រា​ជា​មួយ​ក្លឹប​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ​ ខណៈ​នៅ​ពេល​នេះ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ កីឡាករ​នេះ​មិន​ចង់​បន្ត​កុងត្រា​ ដោយ​ចង់​ចាក​ចេញ​ទៅ​ក្លឹប​ផ្សេង​ ដែល​អាច​ជា​ក្លឹប​ Juventus ផង​ដែរ​នៅ​ខែ​មករា ខាង​មុខ​តែ​ម្ដង​ក៏​ថា​បាន​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី