មិន​គួរ​ឱ្យ​ជឿ AT Madrid ​នៅ​បាត​តារាង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UCL ​

  • 2021-11-25 01:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atletico Madrid ​កំពុង​ស្ថិត​នៅ​បាត​តារាង​ពូល B ​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់​ក្រុម AC Milan ​១-០ ​នៅ​យប់មិញ។

​ក្រុម AT Madrid ​ធ្វើ​មិន​បាន​ល្អ​សោះ​ឡើយ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​នេះ។ ​ដោយ​៣​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ ​ចាញ់​ទាំង​៣​ប្រកួត​ទៅ​ហើយ។ បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​បាត​តារាង​ដោយ​ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​៥​ប្រកួត​មក​នេះ។ ស្រប​ពេល​ក្រុម AC Milan ​ដែល​ឈ្នះ​ពួកគេ​នៅ​យប់មិញ ​មាន​៤​ពិន្ទុ​ដូច​គ្នា​ឈរ​នៅ​លេខ​៣។ ​ក្រុម​លេខ​២ Porto ​មាន​៥​ពិន្ទុ ​ហើយ​ក្រុម​លេខ​១ Liverpool ​វិញ​មាន​១៥​ពិន្ទុ​ដាច់​គេ​តែ​ឯង ​ឆ្លង​កាត់​៥​ប្រកួត​ដូច​គ្នា។

​យ៉ាង​ណា​បើ​តាម​ពិន្ទុ​នេះ ​ក្រុម​ទាំង​៣​ដែល​ក្រោម Liverpool ​សុទ្ធ​តែ​នៅ​មាន​ឱកាស​ទាំង​អស់​ដើម្បី​ប្រជែង​យក​លេខ​២ ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ដោយ​ប្រកួត​ចុង​ក្រោយ​នោះ ​AT Madrid ​ប៉ះ Porto ​ហើយ​ក្រុម AC Milan ​ប៉ះ​ជាមួយ​ក្រុម Liverpool ​៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី