​Thomas Tuchel ថា​ Chelsea យក​បាន​៣​ពិន្ទុ​ពី Watford គឺ​សំណាង​​ហើយ​

  • 2021-12-02 02:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​តោ​ខៀវ Chelsea ​លោក Thomas Tuchel យល់​ឃើញ​ថា​ក្រុម​របស់​ខ្លួន​យក​បាន​​​៣​ពិន្ទុ​​ពី​ក្រុម Watford ​បាន​គឺ​ចាត់​ទុក​ថា សំណាង​​ហើយ សម្រាប់​ការ​ប្រកួត​ដែល Premier League សប្ដាហ៍​ទី​១៤ ដើម្បី​គ្រប់គ្រង​កំពូល​តារាង​។

​បើ​ក​ការ​ប្រកួត​ក្រុមទាំង​ពីរ​​​ប្រឹងប្រែង​រៀងខ្លួន​រហូត​ដល់​នាទី​ទី​​២៩ Mason Mount ​​​រក​បាន​១​គ្រាប់​មុន​ដើម្បី​បង្កើត​ការ​នាំ​មុខ​១-០។ ​​ដល់​នាទី​ទី​៤៣ មុន​ចប់​តង់ទី​១​ម្ចាស់​ផ្ទះ​ក៏​តាម​បាន​ស្មើ​ដោយ ​Emmanuel​ Bonaventure Dennis ចប់​តង់​ទី​១​ ក្រុម​ទាំង​ពីរ​បញ្ចប់​ត្រឹម​១ស្មើ​។ ចូល​ដល់​វគ្គ​ទី​២ ក្រុម​ភ្ញៀវ​រក​បានគ្រាប់​បាល់​​ជ័យជម្នះ​ដោយ Hakim Ziyech ​នៅ​នាទី​ទី​៧២​។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​ក្រុម​ផ្ញៀវ​ឈ្នះ ២-១។

​ទាក់​ទង​ជ័យជម្នះ​នេះ​អ្នក​ចាត់ការ​ក្រុម​តោ​បាន​​ឲ្យ​ដឹង​ថា វា​ហាក់​ដូច​ជា​ការ​លួច​៣​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ យ៉ាង​ណា​វា​ក៏​ជា​សំណាង​បំផុត​មួយ​សម្រាប់​​រូប​លោក ដែល​អាច​យក​បាន​៣​ពិន្ទុ​ពី​ក្រុម​​ម្ចាស់​ផ្ទះ​​យ៉ាង​ដូច្នេះ​ដែរ៕

​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​