​​សួរ​រឿង Ballon d’Or ២០២១ Salah សើច​និង​គ្រវី​ក្បាល​ខ្ជិល​និយាយ

  • 2021-12-02 02:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Mohamed Salah បាន​សើច ពេល​ដែល​អ្នក​កាសែត​សួរ​​អំពី​​គេ​បាន​ត្រឹម​ឈរ​ចំណាត់​ថ្នាក់​លេខ​៧​​​សម្រាប់​ពាន​រង្វាន់​ Ballon d’Or ២០២១។

តារា​របស់ Liverpool ជា​កីឡាករ Premier League ទី​៤​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​​នៅ​ពាន​រង្វាន់​ Ballon d’Or ២០២១។ ពាន​ឆ្នាំ​នេះ​បាន​ធ្លាក់​លើ​ដៃ​​ Lionel Messi កីឡាករ​របស់​ក្លឹប Paris Saint-Germain ដែល​ជា​ពាន​ទី​៧​របស់​គេ​ក្នុង​អាជីព។

ការ​ប្រកួត​កាល​ពី​យប់​មិញ​​ក្នុង​ពាន​រង្វាន់ Premier Leagueទល់​នឹង​ Everton តារា​ជើង​ស៊ុត Salah ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Liverpool យក​ឈ្នះ ៤-១។ គិត​ត្រឹម​ពេល​នេះ​ កីឡាករ​វ័យ​២៩​ឆ្នាំ​រក​បាន​១៩​គ្រាប់​ហើយ​គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​កាសែត​បាន​សួរ Salah អំពី​ការ​ជាប់​ចំណាត់​ថ្នាក់​លេខ​៧​នៅ​ពាន Ballon d’Or។ ភ្លាម​ៗ Salah បាន​សើច​និង​គ្រវី​ក្បាល និង​និយាយ​ថា៖ “គេ​គ្មាន​មតិ​ទេ”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ