Toyota ចេញ Corolla Cross GR Sport ថ្មី ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ
- 2021-12-02 07:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ចេញ Corolla Cross GR Sport ថ្មី ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានបញ្ចេញជាផ្លូវការនូវរថយន្តម៉ូដែល Corolla Cross GR Sport ឆ្នាំ២០២២ ក្នុងពិព័រណ៌រថយន្ត Motor Expo 2021 នៅប្រទេសថៃ ដែលធ្វើឡើងពីថ្ងៃទី១ ដល់ ១២ ធ្នូ។
រថយន្ត Corolla នេះ ត្រូវបានឌីហ្សាញជារូបរាងបែបស្ព័រ (GR Sport) នៅត្រង់ផ្នែកកាងមុខ កាងក្រោយ ប៉ាណា គែមសងខាង និងចង្កៀងស្តុបក្រោយ រួមជាមួយកង់ GR alloy។
ឯផ្នែកខាងក្នុង ផ្ទៃតាប្លូត្រូវបានឌីហ្សាញជារាងព្យ៉ាណូពណ៌ខ្មៅ ដៃចង្កូតនិងកៅអីពូកជាថ្នេរស្បែក និងមានប៊ូតុងចុចបញ្ឆេះម៉ាស៊ីនរំលេចដោយឡូហ្គូ GR។
Toyota Corolla GR Sport ប្រើមាស៊ីន Hybrid ចំណុះ ១,៨លីត្រ ផលិតបានកម្លាំង ៩៨សេះ និងកម្លាំងរមួល ១៤២ញូ៊វតុនម៉ែត្រ និងប្រើម៉ូទ័រអគ្គិសនីកម្លាំង ៨៨គីឡូវ៉ាត់ ហើយរួមផ្សំគ្នាបង្កើតបានកម្លាំង ១២២សេះ។ ការប្រើប្រាស់សាំង គឺ ១លីត្រជិះបាន ២៣,៣គីឡូម៉ែត្រ ឬ ១០០គីឡូម៉ែត្រ ស៊ីសាំង ៤,២លីត្រ។
រថយន្តស៊េរីថ្មីនេះ បានបំពាក់នូវប្រព័ន្ធទំនើបដែលផ្តល់ជំនួយដល់អ្នកបើកបរ ដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធជួយឱ្យរថយន្តបើកក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធឱ្យសញ្ញាមុនពេលបុកប៉ះគ្នា, ភ្លើងបំភ្លឺមើលបានឆ្ងាយស្វ័យប្រវត្តិ និងប្រព័ន្ធរ៉ាដាកំណត់ល្បឿន (Speed Dynamic Radar Cruise Control)។
Corolla GR Sport ត្រូវបានដាក់លក់ក្នុងប្រទេសថៃ ជាមួយនឹងតម្លៃជិត ៣៧ ០០០ដុល្លារ ដែលមានជម្រើសពណ៌ ស ក្រហម និងខ្មៅ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕