IU ថាក្នុងចំណោមតារាទាំងអស់ មានម្នាក់​នាងមិនអាចយកឈ្នះបានសោះលើតារាងបទចម្រៀង

  • 2021-12-09 02:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលបង្ហាញ​វត្តមានក្នុង​កម្មវិធីវិទ្យុ IU បាន​លើក​យក​រឿង​ជា​ច្រើន​មក​បរិយាយ ហើយក៏មាន​ពាក់ព័ន្ធ​នឹង​បទ​ចម្រៀងដែល​អាចនាំនាង​ឡើង​ដល់តំណែងទី ២ប្រចាំតារាងបទចម្រៀង។

ឈាន​មកដល់ចំណុចនេះ​ IU ស្រាប់តែលាន់មាត់ថា មាន​មនុស្សម្នាក់ដែល​នាង​មិនអាច​យកឈ្នះ​បាន​សោះ។

ពិធីករឮហើយក៏និយាយថា បទ “Blueming” របស់ IU មិន​អាច​ដណ្តើម​យក​ពាន​រង្វាន់​សម្រាប់​ការ​ Digital Single ដែល​ល្អ​បំផុត​ប្រចាំ​ខែវិច្ឆិកា​ទេ ដោយ​សារ​តែបទ “Love Poem” របស់ IU!

IU ក៏និយាយ​បែប​លេងសើច ថា​នាង​អន់ចិត្តណាស់ដែល បទ «Blueming» ចាញ់ ប៉ុន្តែ​ក៏បង្ហើបថា​ នាង​ក៏ជា​ Fan បទ​ចម្រៀង​ដែល​អាច​ផ្ដួលបទនេះដែរ (IU ចង់សំដៅលើបទ Love Poem)

«ខ្ញុំមាន​អារម្មណ៍ថា​រាងអន់ចិត្តបន្តិច​ដែរ ប៉ុន្តែបទ “Love Poem” ក៏ដូចជា​បទ​ល្អដែរ...ខ្ញុំក៏រីករាយ​ក្នុង​ការស្ដាប់ដែរ ខ្ញុំ​មិន​មាន​អារម្មណ៍ថា​អស្ចារ្យអីពេក​ទេ ប៉ុន្តែខ្ញុំទទួលស្គាល់ថា​វា​ជា​បទ​ល្អ» - IU។

យ៉ាងណា​នេះ​មិនមែន​ ជា​លើកទី ១​ទេ ដែល IU ចាញ់ IU ព្រោះ​បទ​ចម្រៀងនាង​ពីមុនៗដែល​បាន​ចេញ ក៏ត្រូវ​ប្រកួតគ្នាដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី