Dispatch សុំចាញ់ Seohyun ដោយស្មោះ តស៊ូតាមដាន ៣ឆ្នាំហើយ រកតែរឿងអាស្រូវចុះផ្សាយគ្មានសោះ

  • 2021-12-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាភាគ​ច្រើន​បំផុតនៅក្នុងវិស័យ​សិល្បៈកូរ៉េ សុទ្ធ​តែជា​ចំណីភ្នែក​របស់ Dispatch ព្រោះក្រុមការងារពីស្ថាប័នមួយនេះតាម​តារាជាប់ដូចតុកកែ ហើយលទ្ធផល​ពួកគេចំណេញ​បាន​ជា​អត្ថបទព័ត៌មាន រូបភាព និងវីដេអូពីតារាទាំងនោះផ្សាយជូនប្រិយមិត្តបាន​ជ្រាប។ ក្នុងរង្វង់សិល្បៈពេញទៅដោយអាថ៌កំបាំង​ដែល​មាន​អ្នកចង់ដឹងជា​ច្រើន ហើយតារាលំដាប់ Girls’ Generation ក៏ជាគោលដៅដែល​មានអ្នកចង់ដឹងច្រើនដែរ។

ដើម្បីឲ្យច្បាស់ពីចរិតពិត និងសកម្មភាព​ប្រចាំថ្ងៃរបស់សមាជិកទាំងអស់ Dispatch បាន​ចាត់ក្រុមការងារតាមដានជាប់ ៣ឆ្នាំ (កាល​ពីប៉ុន្មានឆ្នាំអំឡុង​ឆ្នាំ ២០១០)។

ជាលទ្ធផល ក្រុមការងារ​រកឃើញការពិតថា Jessica បានទាក់ទង​ស្នេហាជាមួយនឹង​បុរសអ្នកជំនួញម្នាក់ឈ្មោះ Tyler Kwon

ក្រោយមកឃើញ YoonA ដែល​កាលនោះទាក់ទងជាមួយនឹង Lee Seung Gi

មិនទាន់អស់ទេ ចូល​ដល់ឆ្នាំ ២០១៤ ក៏ស្រាប់តែល្បីកក្រើកពេញពិភព K-Pop ពេល​ Dispatch បង្ហាញ​ថា​ Taeyeon និង Baekhyun (EXO) ទាក់ទងគ្នា។

ចូលដល់ Yuri វិញ Dispatch ប្រទះ​ឃើញថា​បាន​ដើរលេងជាមួយនឹង​អត្តពលិក Oh Seung Hwan

ទោះជាយ៉ាងណាក្នុងចំណោម​សមាជិកទាំងអស់ គឺ​មាន​តែ Seohyun តែម្នាក់គត់ ដែល Dispatch អសមត្ថភាពក្នុងការ​ស្វែង​រក​រឿងអាស្រូវ​របស់នាង។ ជាលទ្ធផល ក្រោយតាមដាន​ជាង ៣ឆ្នាំ ពួកគេ​ប្រទះឃើញតែសមាជិកពៅគេរបស់ក្រុមរូបនេះ​ចេញចូល​តែកន្លែង​ដដែល នោះគឺហាងកាហ្វេ។

ជាទម្លាប់ Seohyun តែងទៅហាងកាហ្វេ ដើម្បីរៀន និងអានសៀវភៅ។ ជួនកាល​នាង​ក៏បាន​ណាត់ជួបជាមួយនឹង​មិត្តភ័ក្តិ ឬអ្នកស្គាល់គ្នាក្នុងហាងកាហ្វេ ដើម្បីជជែកគ្នាលេងធម្មតាពីដំបូន្មានល្អៗ ការងារ និងការសម្ដែងអ្វីដើម។​

យ៉ាងណា​មិញ នេះ​មិនមែន​ជា​លើកទី ១ទេ Dispatch បរាជ័យតាមដានរកចំណុចមិនល្អរបស់តារា ព្រោះសូម្បី Taemin (SHINee) ក៏ពួកគេ​មិនអាច​ស្វែងរកការពិតបាន​ដែរ។ នេះក៏ដោយសារជា​ទូទៅ Taemin ទៅណាមកណាតែជាមួយនឹង​មិត្តល្អ Kai (EXO) តែម្នាក់គត់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម