បានញ៉ាំឆ្ងាញ់ហើយ ល្អដល់សុខភាពទៀត! អាហារសម្រាប់ខែត្រជាក់ធ្លាក់ខ្យល់ (អានដល់ចប់មានកាដូចុងឆ្នាំជូន)

  • 2021-12-30 01:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាកាសធាតុត្រកាន់តែត្រជាក់ រាងកាយកាន់តែត្រូវការអាហារក្ដៅៗដើម្បីជួយកម្ដៅរាងកាយ បំបាត់ភាពត្រជាក់ និងជួយពង្រឹងសុខភាពកុំឱ្យចុះខ្សោយ អាហារប៉ុន្មានមុខខាងក្រោមនេះ ជួយឱ្យអ្នកពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ៖

ក. ចាប់ផ្ដើមអាហារពេលព្រឹកជាមួយ បបរក្ដៅៗ

អាហារពេលព្រឹកចាំបាច់ចំពោះសុខភាពខ្លាំងណាស់ ដូច្នេះមិនគួររំលងនោះទេ។ ក្នុងអាកាសធាតុត្រជាក់បែបនេះ គួរញ៉ាំបបរក្ដៅៗព្រោះវាជួយឱ្យរាងកាយរបស់លោកអ្នក បង្កើនភាពស៊ាំជំរុញដល់ការរំលាយអាហារ និងការពារពីជំងឺផ្ដាសាយទៀតផង។

ខ. ផឹកភេសជ្ជៈក្ដៅៗ (បើជៀសបានកុំសូវទទួលទានទឹកកក)

ទឹកភេសជ្ជៈ​ក្ដៅៗ​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល បំបាត់​ការ​ឈឺចាប់ ជាពិសេស​ការ​ឈឺ​សាច់ដុំ និង​សន្លាក់ បន្ថែមពីនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន ជាជាងផឹកទឹកត្រជាក់។

គ. ញ៉ាំបន្លែបៃតងឱ្យបានច្រើន

បន្លែបៃតងជួយឱ្យសុខភាព និងរាងកាយកាន់តែរឹងមាំ ជាពិសេស ផ្កាខាត់ណាខៀវ និងផ្កាខាត់ណាពណ៌ស មានផ្ទុកវីតាមីន C យ៉ាងច្រើន ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ បន្ថែមពីលើការញ៉ាំបន្លែ កុំភ្លេចហាត់ប្រាណបន្ថែមដើម្បីការពារ និងប្រឆាំងជំងឺនារដូវរងា។

ឃ. ញ៉ាំស៊ុបក្ដៅៗ៖ មេឃត្រជាក់ៗ បើបានទទួលទានស៊ុបក្ដៅៗ ច្បាស់ជាមានអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាន ពិសេសបើបានញ៉ាំជុំគ្នាទៀតកាន់តែឆ្ងាញ់។ ទឹកស៊ុប ជួយឱ្យអ្នកការពារជំងឺផ្ដាសាយ ក្អក និងឈឺក ជួយទប់ទល់នឹងអាកាសធាតុបានមួយកម្រិត។

ង. ទទួលទានបន្លែដែលជាមើមដូចជា៖ ដំឡូង ការ៉ុត ឆៃថាវ ជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍ដូចជា វីតាមីន A , C និងបង្កើនសារធាតុ Beta-carotene។

ច. ទទួលទានឈីស ស៊ុត និងត្រី៖ អាហារទាំងនេះសម្បូរទៅដោយជាតិវីតាមីន B12 ជួយបំពេញកម្លាំង ផ្ដល់ថាមពល និងមិនឆាប់ឃ្លាន។

អាហារជារឿងចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ យ៉ាងណាមិញសម្រាប់លោកអ្នកដែលមមាញឹកមិនសូវមានពេលចម្អិន លោកអ្នកអាចកុម្ម៉ង់ទិញអាហារស្រាប់បានភ្លាមៗជាមួយ foodpanda ជម្រើសអាហាររ៉ាប់ម៉ឺនមុខកុម្ម៉ង់ភ្លាមបានភ្លាម។

ចង់កុម្ម៉ង់គ្រឿងទេស ត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគ បរិភោគជាច្រើន យកមកចម្អិនខ្លួនឯង ដោយលោកគ្រាន់តែអ្នកចូលទៅក្នុងអេប ​foodpanda រួចចុចលើពាក្យ Pandamart ចង់កុម្ម៉ង់អ្វីបាន។ អ្វីដែលសំខាន់ប្រើកូដ”PANDADAY” ទទួលបានបញ្ចុះតម្លៃ៥ដុល្លារភ្លាមៗពេលកុម្ម្ម៉ង់ចាប់ពី១៣ដុល្លារឡើងទៅ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ៣១ធ្នូ២០២១។

ដោនឡូតអេបឥឡូវនេះ ងាយស្រួលក្នុងការកុម្ម៉ង់ foodpanda

កម្មវិធីប្រូម៉ូសិនផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម