Lewandowski បាន​ឆ្លើយ​បែប​នេះ​ នៅ​ពេល​សួរ​ រវាង​ Messi និង​ Ronaldo នរណា​ល្អ​ជាង​

  • 2021-12-29 12:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​ចូល​រួម​កិច្ច​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ Expo Dubai ហើយ​ក៏​ត្រូវ​បាន​គេ​សួរ​នាំ​ថា​ តើ​រវាង​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នរណា​គេ​ល្អ​ជាង​?

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Bayern Munich នេះ​ក៏​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​៖" ខ្ញុំ​ជ្រើស​​រើស​ Lewandowski "។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ខាង​លើ​នេះ​ Lewandowski ក៏​បាន​លើក​ឡើង​ខ្លះ​ពាក់​ព័ន្ធ​នឹង​រឿង​ពាន​ Ballon d'Or ឆ្នាំ​មុន​ដែល​ត្រូវ​បាន​គេ​រំសាយ​ ក៏​ដូច​ជា​ឆ្នាំ​នេះ​ផង​ដែរ​ថា​៖" ​ ខ្ញុំ​​ឈ្នះ​អ្វី​ ដែល​ខ្ញុំ​​អាច​ឈ្នះ​បាន​​ នៅ​ក្នុង​ឆ្នាំ​នេះ​ ខ្ញុំ​ស៊ុត​ចូល​ ៦៩គ្រាប់​ក្នុង​មួយ​រដូវកាល​ អញ្ចឹង​ដឹង​ស្រាប់​ហើយ​ ខ្ញុំ​ធ្វើ​អ្វី​ ដែល​ខ្ញុំ​អាច​ធ្វើ​ទេ​"។

នៅ​ក្នុង​រដូវកាល​នេះ​ Lewandowski បាន​ចូល​លេង​ឲ្យ​ Bayern បាន​ ២៥ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ៣០គ្រាប់​៕

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ ហ៊ីម រស្មី