រក្សា​ទម្រង់​លេង​ល្អ Chelsea ត​កុងត្រា​ឲ្យ Thiago Silva មួយ​ឆ្នាំ​ទៀត

  • 2022-01-04 02:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ Chelsea បាន​បន្ថែម​កុងត្រា​ថ្មី​ឲ្យ​ខ្សែ​ការពារ Thiago Silva មួយ​ឆ្នាំ​ទៀត ពោល​រហូត​ដល់​បញ្ចប់​រដូវ​កាល​២០២២-២៣។

កីឡាករ​វ័យ​៣៧​ឆ្នាំ​​សញ្ជាតិ​ប្រេស៊ីល​​បាន​បង្ហាញ​ខ្លួន​២២​ប្រកួត​ហើយ​ឲ្យ Chelsea ក្នុង​រដូវ​កាល​នេះ។ រដូវ​កាល​មុន​ Silva បាន​ជួយ Chelsea យក​ឈ្នះ​ Manchester City លើក​​ពាន Champions League កាល​ពី​ខែ ឧសភា ឆ្នាំ ២០២១។

ទល់​នឹង​ពេល​នេះ​ គេ​រក​បាន​៤​គ្រាប់​ហើយ​​ចាប់​តាំង​ពី​ចូលរួម​ជាមួយ Chelsea ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លឹប Paris St-Germain កាល​ពី​ខែ សីហា ឆ្នាំ ២០២០។ និយាយ​ប្រាប់​វិបសាយ​​របស់​ក្លឹប អតីត​កីឡាករ​របស់​ក្លឹប AC Milan បាន​​បង្ហាញ​ពី​អារម្មណ៍​ថា គេ​មិន​នឹក​ស្មាន​​អាច​លេង​នៅ Chelsea បាន​៣​ឆ្នាំ​នោះ​ទេ គេ​ពិត​ជា​រីករាយ​ដែល​បាន​លេង​នៅ​រដូវ​កាល​បន្ទាប់​ទៀត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម