មេ ONE ទម្លាយពីប្រាក់ខែគ្រូមួយថៃម្នាក់នៅក្លឹប Evolve បានជាង៧ពាន់ដុល្លារ
- 2022-01-04 07:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ ONE ទម្លាយពីប្រាក់ខែគ្រូមួយថៃម្នាក់នៅក្លឹប Evolve បានជាង៧ពាន់ដុល្លារ
ចន្លោះមិនឃើញ
លោក Chatri Sityodtong បានរំឭកពីប្រវត្តិជាមួយគ្រូរបស់ខ្លួនម្នាក់ ដែលបច្ចុប្បន្នកំពុងបង្វឹកនៅក្លឹប Evolve និងទទួលបានប្រាក់បៀវត្សរ៍ ៧ ៥០០ដុល្លារក្នុងមួយខែ។
បង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ លោក Chatri ថារូបនោះគឺថតនៅអាយុ១៣-១៤ឆ្នាំ មុនពេលហាត់ក្នុងក្លឹប Sityodong Gym ក្នុងទីក្រុងប៉ាតាយ៉ា។ Papa Daorung ឬ P’Tu គឺជាគ្រូមួយថៃដំបូងរបស់ លោក Chatri កាលពីនៅក្មេង។
៣៥ឆ្នាំក្រោយមក P’Tu បានក្លាយជាគ្រូនៅក្លឹប Evolve ក្នុងប្រទេសសិង្ហបុរី។ P’Tu ជាមនុស្សដំបូងដែលលោក Chatri អញ្ជើញមកបង្ហាត់មួយថៃនៅក្លឹប Evolve ពេលដែលលោកបើក្លឹបដំបូងក្នុងឆ្នាំ២០០៨។ កាលគ្រានោះ P’Tu ស្ថិតក្នុងស្ថានភាពក្រីក្រ មានចំណូលត្រឹម២៥០ដុល្លារប៉ុណ្ណោះក្នុងនាមជាគ្រូ។
ប៉ុន្តែសព្វថ្ងៃ P’Tu មានចំណូលខុសគ្នាប្រហែល៣០ដង ក្នុងការបង្ហាញនៅក្លឹប Evolves។ Evolve គឺជាក្លឹបបង្ហាត់គុនចម្រុះធំជាងគេមួយនៅប្រទេសសិង្ហបុរី ដែលមានគ្រូល្បីៗជាច្រើនបង្ហាត់តាមប្រភេទក្បាច់គុននីមួយៗ៕