Trippier នឹង​ទៅ Newcastle ក្រោយ​ការ​ព្រមព្រៀង​របស់​ Atlético Madrid ​

  • 2022-01-05 03:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kieran Trippier នឹង​ក្លាយ​ជា​កីឡាករ​របស់​សារិកា​ព្រៃ Newcastle ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា​ នេះ​ ក្រោយ​ក្លឹប Atlético Madrid បាន​ព្រម​ព្រៀង​ជា​មួយ​តម្លៃ​១២​លាន​ផោន​​ជា​មួ​យ​ការ​បន្ថែម​លុយ​ផ្សេង​ៗ​។

​ខ្សែ​បម្រើ​ស្លាប​ស្ដាំ​​របស់​​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ក៏​​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ខ្លួន​របស់​គេ​ផ្ទាល់​បាន​ព្រម​ព្រៀង​ជា​មួយ​ការ​ផ្ទេរ​នេះ​​រួច​ទៅ​ហើយ​ បន្ទាប់​​ពី​​គេ​បាន​បញ្ជូន​ភ្នាក់​ងារ​តំណាង​ខ្លួន​ទៅ​ជួប​ចរចា​ជា​មួយ​ Newcastle ។ ឥឡូវ​នេះ​ក្រុម​​ការងារ​​របស់​ក្លឹប​នៅ​អង់គ្លេស​កំពុង​ញាប់​ដៃ​ជើង​ក្នុង​ការ​រៀប​ចំ​ឲ្យ Kieran Trippier ​​ធ្វើតេស្ត​សុខភាព​​មុន​ពេល​ការ​ប្រកាស​ផ្លូវ​ការ​ថា​ជា​កីឡាករ​របស់​សារិកា​ព្រៃ​​ត្រូវ​បាន​ធ្វើ​ឡើង។

Kieran Trippier ​គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​​​​ Newcastle ​ទិញ​ចូល​ដំបូង​គេ ដែល​ស្ថិត​​​​ក្រោម​ការ​គ្រប់​គ្រង​របស់​កំពូល​​​អ្នក​មាន​ជន​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​ទិញ​ក្លឹប​នេះ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២០​។ យ៉ាង​ណា​ការ​ចរចា​​ទិញ​យក​កីឡាករ​វ័យ​៣១​ឆ្នាំ​ខាង​លើ​បាន​ដំណើរការ​កាល​ពី​ខែ​ធ្នូ​មក​ ហើយ​ក្លឹប Atlético ក៏​បាន​យល់​ព្រម​ក្នុង​ការ​លក់​កីឡាករ​រូប​នេះ​ដែរ​ ក្រោយ​ពេល​ដឹង​ថា​​រូប​គេ​ចង់​ចាក​ចេញ​ ដើម្បី​​វិល​ទៅ​កាន់​ទឹក​ដី​អង់គ្លេស​វិញ​៕ ​​​​​​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​