Joan Laporta ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវិដ​១៩​ដែរ ​ក្រោយ​ស្និទ្ធស្នាល​​ជា​មួយ Torres

  • 2022-01-05 04:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​របស់ Barcelona លោក Joan Laporta បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩​ដែរ ​ក្រោយ​ពេល​រូប​លោក​ចូល​រួម​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​ថ្មី Ferran Torres កាល​ពី​ពេល​ថ្មី​ៗ​។

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Ferran Torres បាន​បង្ហាញ​ខ្លួន​នាម​ជា​កីឡាករ​ថ្មី​បាន​​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​គេ​ផ្សាយ​ថា ​បាន​​ធ្វើតេស្ត​ឃើញ​​វិជ្ជមាន​កូវីដ​១៩។ ​ខណៈ​ដែល​ក្នុង​ការ​បង្ហាញ​ខ្លួន​នោះ​​ប្រធាន​ក្លឹប​ខាង​លើ​បាន​សម្ដែង​ការ​ស្និទ្ធស្នាល​ជា​មួយ​​អតីត​កីឡាករ​របស់​ Man City ​​ផង​ដែរ​។

តាម​គម្រោង​ប្រធាន​ក្លឹប​ខាង​លើ​នឹង​ទៅ​ជា​មួយ​ក្រុម ដើម្បី​ទស្សនា​ការ​ប្រកួត​នៅ​​តំបន់ Andalusia ដែល​ជា​ទឹក​ដី​​ក្រុម Linares Deportivo ក្នុង​ពាន​​ Copa យប់​នេះ និង​មួយ​ប្រកួត​ទៀត​ត្រូវ​ទៅ​លេង​នៅ​ទឹកដី Granada ក្នុង​ពាន La Liga ​នា​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២២​។ ប៉ុន្តែ​ដោយសារ​ការ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវីដ ១៩ ​​ធ្វើ​ឲ្យ​លោក​មិន​អាច​ទៅ​បាន​។

ប្រធាន​ក្លឹប​ខាង​លើ​​បច្ចុប្បន្ន​​​មាន​សុខភាព​ល្អ​ធម្មតា ​ពោល​គឺ​មិន​មាន​រោគសញ្ញា​អ្វី​កើត​ឡើង​ទេ។ ខណៈ​ដែល​ប្រធាន​ក្លឹប​រង​លោក Rafael Yuste ​ដែល​បាន​ទៅ​​ចូល​រួម​ការ​បង្ហាញ​ខ្លួន​របស់ Torres ដែរ​នោះ​គឺ​​​ធ្វើតេស្ត​​អវិជ្ជមាន ប៉ុន្តែ​ដើម្បី​​​ជា​ការ​​ការ​ពារ​លោក​ក៏​ត្រូវ​ដាក់​ខ្លួន​ឲ្យ​ដាច់​ដោយ​ឡែក​ដែរ៕ ​​​​​​​​​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី