ក្រុមហ៊ុនរបស់ IU ចេញសេចក្ដីប្រកាសជម្រះបញ្ហាកើតមានសម្រាប់ភាពយន្តឯកសាររបស់នាង

  • 2022-01-05 05:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកម្សាន្ត EDAM របស់​ IU ទើប​បាន​ចេញ​សេចក្ដី​ប្រកាស​មួយបញ្ជាក់ពី​បញ្ហា​មួយចំនួន ទាក់ទង​នឹង​វីដេអូឯកសារ​របស់​នាង។

«ស្របពេល​កំពុង​តាមដាន​មតិ​របស់អ្នកគាំទ្រ​អំពីភាពយន្តឯកសាររបស់ IU ដែល​មាន​ចំណង “Pieces: A Twenty-Nine Year Old’s Winter” យើងបាន​ទទួលដំណឹង​ថា​មានចំណុចមួយចំនួន​ដែល​អាច​នាំឲ្យមាន​ការ​យល់ច្រឡំ ដូច្នេះ​យើងក៏ចង់ជូនដំណឹង​​និងបញ្ជាក់បន្ថែមពីការពិត។

IU បាន​រៀបចំ​ឯកសារនេះ​បន្ទាប់ពីបញ្ចប់អាល់ប៊ុម "Pieces” របស់នាង ព្រោះ​នាង​ចង់​ជូនជាកាដូដ៏មាន​ន័យ​ដល់ UAENAs (អ្នកគាំទ្រ​ទាំងអស់របស់ IU)។ ដើម្បី​ដំណើរការផលិតអាល់ប៊ុម យើង​បាន​ជួបជាមួយនឹង​តារាញឹកញាប់ណាស់។ ជាមួយគ្នានេះ ពួកយើងក៏កំពុងរៀបចំធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើភាពយន្តឯកសារនេះដែរ។

យ៉ាងណាមិញ បន្ទាប់ពីប្រកាសដំណឹង​នៃការ​ត្រៀមផលិតភាពយន្តឯកសារនេះ ក្រុមហ៊ុនក៏បានទាក់ទងទៅអ្នកគាំទ្រ​មួយចំនួន មុនពេល​ថតរឿង ព្រោះ ក្រោយពីពិនិត្យសព្វគ្រប់ហើយ យើងក៏ដឹង​ថា​ អ្នកសរសេរភាពយន្តឯកសារនោះ​បាន​ទាក់ទងទៅកាន់អ្នកគាំទ្រ​មួយចំនួន ផ្អែកលើការវិនិច្ឆ័យតែផ្ទាល់ខ្លួន និងបាន​សម្ភាសពួកគេ​សម្រាប់ដាក់បញ្ចូលក្នុងភាពយន្តនោះ។

ទោះជាយ៉ាងណា អ្នកសរសេររឿងនោះ​ក៏​បាន​ដកខ្លួន​ចេញ​ពីគម្រោងមុនពេល​ថតរឿង ហើយព័ត៌មានដែល​ប្រមូលបាន​ពីការសម្ភាស ក៏មិន​បាន​ដាក់បញ្ចូលក្នុងរឿង​ដែរ។

សម្រាប់ក្រុមការងារ​ផលិតរឿង រួមទាំងពួកយើងផង មិនបាន​ទទួល​ព័ត៌មាននេះ​ទេពីដំបូង។ ពួកយើងសុំ​ការយោគយល់ពីអ្នកទាំងអស់គ្នាសម្រាប់ការពន្យារពេលថត ដែល​ត្រូវ​ចំណាយ​ពេល​ក្នុងការ​បញ្ជាក់ការពិត​ឲ្យបាន​ច្បាស់​សិន។ ជាថ្មី​ម្ដងទៀត យើងសូម​អភ័យទោសដែល​ធ្វើឲ្យគ្រប់គ្នាបារម្ភពីរឿងនេះ»។

ជាក់ស្ដែង​សម្រាប់បញ្ហា​នេះ​ បាន​ចាប់ផ្ដើម​ផ្ទុះ​ឡើងលើអ៊ីនធើណិត បន្ទាប់​ពីអ្នកគាំទ្រ​មួយចំនួនបាន​បង្ហើបថាពួកគេ​មាន​អ្នកទាក់ទង​មក​សួរនាំទាក់ទងនឹង​ភាពយន្តេកសារមួយនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី