Somi ធ្លាប់ជូនកាដូទៅ Lisa ជាស្រាផឹកហើយផែនដីក្រឡាប់ចាក់ លែងចំណាំសូម្បីប៉ាម៉ាក់

  • 2022-01-07 05:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលបង្ហាញវត្តមានក្នុងកម្មវិធី I Am Somi របស់ Jeon Somi តារា K-Pop ជនជាតិថៃ Lisa (BLACKPINK) បានទទួលកាដូពីម្ចាស់កម្មវិធី ជាកាដូស្រា។

Somi ពេលនោះ​បាន​ជូន ស្រា Makgeoli (ស្រាធ្វើដោយដៃនាងផ្ទាល់) ឲ្យទៅ Lisa (BLACKPINK)។ នាង​បាន​និយាយថា ស្រានេះ​មាន​ជាតិអាល់កុលខ្ពស់ជាងស្រាលក់នៅផ្សារ ប៉ុន្តែ​នាង​ធ្វើតាមក្បួនខ្នាតត្រឹមត្រូវទេ គ្រាន់តែរាងខ្លាំងបន្តិច។

Somi និយាយថា៖ «គ្រាន់តែ​ផឹកហើយ ខ្ញុំលែងចំណាំប៉ា ចំណាំម៉ាក់បានហ្មង»

ជាមួយគ្នានោះ​ក្រៅពីជូន Lisa ហើយ Somi ក៏មិនភ្លេចត្រៀម​សម្រាប់សមាជិក ៣នាក់ទៀតរបស់ BLACKPINK ដែរ ដូច្នេះ​ពេល​ទំនេរពីការងារពួកគេ​អាច​ញ៉ាំជុំគ្នាបាន​យ៉ាងរីករាយមិនពិបាកដើរទិញ៕

ប្រភព៖ Koreaboo