អតីត​អ្នក​ប្រដាល់​ MMA៖​ ស៊ឹម​ ប៊ុនស្រ៊ន់​ បើក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំណាយ​ខ្ទង់​៣ម៉ឺន​ដុល្លារ​

  • 2022-01-10 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ MMA​ របស់​កម្ពុជា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ឈាន​មួយ​កម្រិត​ទៀត​ហើយ​ ដោយ​សហការ​ជាមួយ​មិត្តភ័ក្ដិ​បង្កើត​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ Cheetoh Express​ ទិញ​ទំនិញ​ និង​ដឹក​ជញ្ជូន​ឥវ៉ាន់​ពី​ក្រៅ​ប្រទេស​ដែល​ចំណាយ​ដើមទុន​ខ្ទង់​ ៣ម៉ឺន​ដុល្លារ៕​

ស៊ឹម ប៊ុនស្រ៊ន់ (កណ្ដាល)

ប៊ុនស្រ៊ន់​ បាន​ឲ្យ​ដឹង​ថា​ Cheetoh Express​ នេះ​មុខរបរ​ទី២​សម្រាប់​រូប​គេ​ហើយ​ ខណៈ​មុខ​របរ​ទី១​ កសិដ្ឋាន​បណ្ដុះ​ដើមឈើ​ដំណើរ​ការ​យ៉ាង​រលូន​ពេល​បច្ចុប្បន្ន​នៅ​ឯ​ខេត្ត​កំពង់ចាម។​ មុខ​របរ​ថ្មី​នេះ​អតីត​អ្នក​ប្រដាល់​ One Championship ​ម្នាក់​នេះ​សហការ​ជា​មួយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ ២រូប​ចំណាយ​ដើមទុន​រហូត​ដល់​ ៣ម៉ឺន​ដុល្លារ។​

ប៊ុនស្រ៊ន់ និងបុគ្គលិក

ម្ចាស់​ខ្សែក្រវាត់​ KWC​ របស់​ CTN ខាង​លើ​ក៏​បាន​រំលឹក​ដល់​អ្នក​ប្រដាល់​ផ្សងៗ​ផង​ដែរ​ នៅ​ពេល​មាន​កម្លាំង​ ឬនៅ​វ៉ៃ​កើត​សូម​កុំ​ភ្លេច​ឆ្លៀត​សន្សំ​ប្រាក់​ទុក​ដើម្បី​ជា​ដើម​ទុន​ប្រើប្រាស់​ពេល​ឈប់​ប្រកួត​ដូច​ជា​បង្កើត​មុខរបរ​អ្វី​ផ្សេង​ៗ​ដើម្បី​ដោះស្រាយ​ជីវភាព។​ មួយ​វិញទៀត​កុំ​បណ្ដោយ​ពេលវេលា​ដែល​មាន​តម្លៃ​របស់​ខ្លួន​ធ្វើ​រឿង​ដែល​មិន​សូវ​មាន​ប្រយោជន៍​ ឬ​ខ្ចរខ្ចាយ​ថវិកា​ជា​ដើម។​

ប៊ុនស្រ៊ន់ និងបុគ្គលិក

រំលឹក​ដែរ​ថា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ជា​អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ MMA​ ល្បី​ឈ្មោះ​របស់​កម្ពុជា​ដែល​ធ្លាប់​បង្ហាញ​មុខ​ជា​ច្រើន​ដង​លើ​សង្វៀន​អន្តរជាតិ​ One Championship​ នា​ពេល​កន្លង​មក។​ រូប​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ទ្រុង​របស់​ទូរទស្សន៍​ CTN​ ផង​ដែរ​ជំនាន់​លោក​ ម៉ា សេរី​ បង្កើត​គុន​ចម្រុះ​ដំបូង​នៅ​កម្ពុជា។​ ក្រុមហ៊ុន​ Cheetoh Express​ របស់​អ្នក​ប្រដាល់​រូប​នេះ​គឺ​ទទួល​កុម្ម៉ង់​ទិញ​ឥវ៉ាន់​ពី​ប្រទេស​ចិន​ ថៃ​ និង​ដឹក​ជញ្ជូន​ពី​ក្រៅ​ប្រទេស​មក​កាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​វិញ​ផង​ដែរ៕​

ប៊ុនស្រ៊ន់ ពេលនៅប្រកួត

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម