Barca បាន​បន្ត​កុងត្រា​ថ្មី​នឹង​​ Umtiti ខណៈ​អាច​ចុះ​ឈ្មោះ​ Torres ក្នុង​ Li Liga ទៀត​ផង​

  • 2022-01-10 13:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ផ្លូវការ​ជា​មួយ​ខ្សែការពារ​ Samuel Umtiti រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ដោយ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​កាត់​ថ្លៃ​ពលកម្ម​មួយ​ចំនួន​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​ក្នុងថ្ងៃនេះ។

ការ​កាត់​ប្រាក់ខែ​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ Barca ​មាន​លទ្ធភាព​ ស្រប​ទៅ​តាម​ច្បាប់​ហិរញ្ញវត្ថុ​ Financial Fair Play ​ដែល​អាច​ចុះ​ឈ្មោះ​ខ្សែប្រយុទ្ធ​ Ferran Torres ក្នុង La Liga ដើម្បីចូលរួម​ក្រុម​ខ្លួន ដែល​ទើប​តែ​ទិញ​ពី​ក្លឹប​ Man City ទៀត​ផង​ ។

ដូច្នេះ​ Barca នឹង​ទទួល​បាន​កីឡាករ​ថ្មី​ ក៏​ដូច​ជា​បន្ត​កុងត្រា​ថ្មី​ជា​មួយ​កីឡាករ​ខ្លួន​ ដោយ​មិន​ចាំ​បាច់​លក់​កីឡាករ​ក្នុង​ក្លឹប​។

នៅ​រដូវកាល​​នេះ Umtiti ទើប​តែ​ចូល​លេង​បាន​ ១​ប្រកួត​ឲ្យ​ Barca ប៉ុណ្ណោះ​ ខណៈ​ Torres វិញ​មិន​ទាន់​បាន​ចូល​រួម​ប្រកួត​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​មាន​កូវីដ-១៩ ដោយ​នឹង​បង្ហាញ​ខ្លួន​ដំបូង​ ក្នុង​ប្រកួត​នឹង​ Athletic Club ក្របខ័ណ្ឌ​ Copa del Rey វគ្គ​១៦ក្រុម​ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Mirror | Goal | FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី