អត់​ឃើញ Ronaldo លេង​ជាមួយ Aston Villaមែនទេ នេះ​ជា​មូលហេតុ?

  • 2022-01-11 03:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ Manchester United ឡើយ​កាល​ពី​ប្រកួត​ជាមួយ Aston Villa កាល​ពី​យប់​មិញ ដោយ​សារ​តែ​គេ​មាន​បញ្ហា​របួស​​បន្តិចបន្តួច។

Man Utd បាន​យក​ឈ្នះ Aston ១-០ ក្នុង​ពាន​រង្វាន់ FA Cup ជុំ​ទី​៣ ដោយ​មួយ​គ្រាប់​របស់​ពួក​គេ​ធ្វើ​បាន​​ដោយ​​ខ្សែ​បម្រើ McTominay។ មុន​ការ​ប្រកួត​គេ​មិន​បាន​ឃើញ​លោក Ralf Rangnick បញ្ចូល​ឈ្មោះ Ronaldo ក្នុង​បញ្ជី​កីឡាករ​ឡើយ។

និយាយ​មុន​ការ​ប្រកួត​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន Rangnick បាន​ឲ្យ​ដឹង​ថា លោក​បាន​និយាយ​ជាមួយ Ronaldo ហើយ​គេ​បាន​ប្រាប់​ថា មាន​របួស​ខ្លះ​​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ តែ​វា​ជា​បញ្ហា​របួស​តូចតាច​ទេ ដូច្នេះ​លោក​បាន​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​សម្រាក​តែ​ម្ដង។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល Ronaldo ត្រូវ​អវត្តមាន​ដោយ​សារ​របួស​ ចាប់​តាំង​ពី​ត្រឡប់​មក​កាន់ United វិញ ក្រោយ​ចាកចេញ​ពី Juventus។ អវត្តមាន​របស់​គេ ខ្សែ​ប្រយុទ្ធ​ Edinson Cavani បាន​ចូល​ខ្លួន​មក​ជំនួស​នៅ​តំបន់​ប្រយុទ្ធ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម