iPhone 14 អាចនឹងប្រើឆករន្ធមូលដូចគ្រាប់ថ្នាំពេទ្យ ជំនួសឱ្យឆកចាស់៥វស្សា

  • 2022-01-11 04:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងចចាមអារ៉ាមបានរំពឹងទុកថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ឬ iPhone 15 នឹងប្រើថ្ងាសឆកមានរាងមូល ដូចគ្រាប់ថ្នាំពេទ្យ ជំនួសឱ្យឆកដែលមានតាំងពី iPhone X ឆ្នាំ២០១៧ និង iPhone 13 មានថ្ងាសតូចជាងមុន ២០% ដែលប្រកាសចេញកាលពីឆ្នាំមុន ២០២១។

ការប្រើថ្ងាសមូលតូចនេះ គេរំពឹងថាវាអាចបង្ហាញដំណឹងបានច្រើនជាងមុន រួមទាំងភាគរយថាមពលថ្ម ខណៈ iPhone 13 មានថ្ងាសតូចជាងមុន ២០% ក៏នៅមិនអាចមើលឃើញភាគរយថាមពលថ្មបានដដែល។

ចំពោះថ្ងាសថ្នាំពេទ្យនេះ គេសង្ឃឹមថានឹងមានតែលើម៉ូឌែល iPhone ម៉ូឌែលខ្ពស់ (Pro) ដោយឡែកចំពោះម៉ូឌែលធម្មតាវិញ នឹងប្រើថ្ងាសឆកទំហំធំវែង ដូចទៅនឹងម៉ូឌែល iPhone 13 ដដែល៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី