iPad ចេញក្នុងឆ្នាំ២០២៤ ខាងមុខ អាចនឹងបំពាក់ អេក្រង់ OLED ផលិតដោយ Samsung

  • 2022-01-12 01:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple អាចនឹងបញ្ចេញ iPad បំពាក់ដោយអេក្រង់ប្រភេទ OLED ដែលផលិតដោយ Samsung ក្នុងឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ពី The Elec។

iPad Pro Mini LED

ជាមួយគ្នានេះ Samsung ផ្ទាល់ ក៏កំពុងបង្កើតឧបករណ៍ចាំបាច់នានា ដើម្បីផលិតបន្ទះបង្ហាញ OLED ទៅតាមតម្រូវការដែល Apple ចង់បាន។

កន្លងមក Apple ក៏ធ្លាប់បញ្ជាទិញ បន្ទះអេក្រង់ OLED ទំហំ ១០,៨៦ អ៊ីញ ពី Samsung ផងដែរ កាលពីឆ្នាំ ២០២១ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ។ មូលហេតុនៃការអាក់ខាននេះ គឺដោយសារតែបន្ទះបង្ហាញដែលកុម្ម៉ង់ពី Samsung នោះត្រូវការថ្លៃដើមផលិតខ្ពស់ពេក និងដោយសារចំនួននៃការកុម្ម៉ង់តិច ទើបធ្វើឲ្យ Samsung មិនអាចផលិតឲ្យបាន។

លើកនេះប្រហែលជាការសហការលើកទីពីរ ហើយប្រសិនបើលើកនេះ Apple បង្កើនចំនួននៃការកុម្ម៉ង់ ឲ្យកាន់តែច្រើន នោះ Samsung អាចនឹងគិតគូររឿងតម្លៃសម្រាប់ Apple ឡើងវិញបាន។ ក្នុងករណីដែលការសហការលើកនេះបានជោគជ័យ បន្ទះបង្ហាញ OLED នេះត្រូវបានគេរំពឹងថា នឹងត្រូវបានផលិតរួចនៅឆ្នាំ ២០២៣ ហើយនឹងបំពាក់លើ iPad OLED ដែលចេញក្នុងឆ្នាំ ២០២៤៕

អត្ថបទ៖ Thea Sothun