បើកកម្មង់ត្រឹម១ថ្ងៃដាច់ស្ដុកភ្លាម ក្រណាត់ជូត Apple 19$ ឥលូវទើបមានស្ដុកវិញ

  • 2022-01-12 02:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល Apple ដាក់បង្ហាញ MacBook Pro កាលពី ខែតុលា ក្រុមហ៊ុននេះក៏បានបញ្ចេញ ក្រណាត់ជូតគុណភាពខ្ពស់មួយ Apple Polishing Cloth សម្រាប់ជូតអេក្រង់គ្រឿងអេឡិចត្រូនិច ប៉ុន្ដែមានវាតម្លៃខ្ពស់ ១៩ដុល្លារ ធ្វើឱ្យវាក្លាយជារឿងកំប្លែងលើបណ្ដាញសង្គម ប៉ុន្ដែវាអស្ចារ្យទៅវិញ នៅពេលវាលក់ដាច់ស្ដុក ពេលបើកកម្មង់ត្រឹមមួយថ្ងៃប៉ុណ្ណោះ។

ប៉ុន្ដែយ៉ាងណា ពេលនេះ Apple Polishing Cloth បានត្រលប់មកវិញហើយ មានក្នុងស្ដុកស្រាប់ កំពុងដាក់លក់លើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននេះ ប៉ុន្ដែមិនទាន់មាននៅតាមបណ្ដាហាងនោះទេ។

ក្រណាត់ជូត Apple Polishing Cloth ត្រូវបានបង្កើតឡើងពី សារធាតុទន់មិនងាយខូច នឹងមិនធ្វើឱ្យប៉ះពាល់ដល់ផលិតផល ពិសេសគឺសម្រាប់ជូតអេក្រង់តែម្ដង ដូចជាអេក្រង់របស់ Pro Display XDR, mini-LED, MacBook Pro, iPhone, iPad ឬ Mac ជាដើម៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល