ប្រើ២មុខងារនេះលើ iPhone ដូចមានជំនួយការម្នាក់នៅក្បែរ

  • 2022-01-12 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២មុខងារនេះ គឺ Sound Recognition និង Voice Control ដែលមាននៅលើ iPhone និង iPad ផងដែរ។

១. Sound Recognition ជាមុខងារស្ដាប់សំឡេង ដើម្បីជំនួយដល់អ្នកប្រើប្រាស់ ខណៈពួកគេមិនអាចឮអ្វីផ្សេងៗបាន ដូចជាកំពុងពាក់កាសស្ដាប់ មិនអាចឮអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនជាដើម។

មុខងារនេះអាចស្ដាប់សំឡេងឆ្កែព្រុស សំឡេងគោះទ្វារ សំឡេងកណ្ដឹង ឬសំឡេងប្រកាសអាសន្នផ្សេងៗ បន្ទាប់មកវានឹងលោតប្រាប់អ្នកតាម iPhone ថាមានសំឡេងអ្វី។

ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់៖

  • កម្មវិធី Setting > Accessibility > Sound Recognition > ចុចបើកមុខងារ Sound Recognition ជាការស្រេច

មុខងារនេះនឹងផ្ទុកទិន្នន័យសំឡេងមួយចំនួនលើ iPhone របស់អ្នក ព្រោះនឹងអាចដំណើរការដោយគ្មានអ៊ីនធឺណិត។

២. Voice Control មុខងារបញ្ជារ iPhone ដោយប្រើតែសំឡេង។ អ្នកអាចប្រើមុខងារនេះឱ្យបើកកម្មវិធីណាមួយ, អូសកម្មវិធីចុះក្រោម, ត្រលប់មកផ្ទាំង Home scree, បិតអេក្រង់ ឬ បញ្ជារឱ្យថតរូប screenshot ជាដើម។

ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់៖

  • កម្មវិធី Setting > Accessibility > Voice Control > ចុចយក Set up Voice Control និងជ្រើសយក Done ជាការស្រេច។

ទាំងនេះជាពាក្យគន្លឹះមួយចំនួន ដើម្បីបញ្ជារផ្សេងៗតាមរយៈសំឡេងរបស់អ្នក៖

អត្ថបទ៖ កុសល

អត្ថបទពេញនិយម