Scholes មើលឃើញ Rangnick មិនទាន់ល្អគ្រប់គ្រាន់តែបុរសម្នាក់នេះសក្ដិសមបំផុត
- 2022-01-12 06:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Scholes មើលឃើញ Rangnick មិនទាន់ល្អគ្រប់គ្រាន់តែបុរសម្នាក់នេះសក្ដិសមបំផុត
ចន្លោះមិនឃើញ
អតីតកីឡាកររបស់បិសាចក្រហម Manchester United, Paul Scholes មើលឃើញថា លោក Ralf Rangnick មិនទាន់ល្អគ្រប់គ្រាន់សម្រាប់ការដឹកនាំនៅទឹកដី Old Trafford ឡើយប៉ុន្តែបុរសម្នាក់គឺសក្ដិសមបំផុត។
អតីតកីឡាករបិសាចក្រហមបាននិយាយថា «ពួកគេត្រូវការអ្នកចាត់ការល្អបំផុតលើលោក។ ឬអាចនិយាយបានថា ១ក្នុងចំណោម៥នាក់ដែលល្អផ្ដាច់គេក្នុងលោក ហើយពេលនេះគឺពួកគេមិនទាន់រកបានទេ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន»។
បន្ទាប់ពីលើកឡើងបែបនេះហើយ Paul Scholes ក៏បានបន្ថែមថា រូបគេគិតថា Conte ដែលកំពុងជាអ្នកចាត់ការរបស់ Tottenham សក្ដិសមបំផុត ហើយ Pochettino អ្នកចាត់ការរបស់ PSG ក៏ទំនងដែរ ៕