Barca ឬ Real ធ្លាប់ឈ្នះប្រកួត El Clasico ច្រើនជាងគេ?
- 2022-01-12 12:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ឬ Real ធ្លាប់ឈ្នះប្រកួត El Clasico ច្រើនជាងគេ?
ចន្លោះមិនឃើញ
ប្រកួត El Clasico ឬប្រកួតរវាងក្លឹប Barcelona និងក្លឹប La Liga ធ្លាប់បានប្រកួតតទល់គ្នាចំនួន ២៤៧ដងហើយ ចាប់ពីតាំងពីក្លឹបទាំងពីរនេះប្រកួតប៉ះគ្នាជាផ្លូវការដំបូងតាំងពីឆ្នាំ១៩១៦មក។ នេះបើយោងតាមការចុះផ្សាយរបស់ Barcelona។
នៅក្នុងការប្រកួតជិត២៥០ដងនេះ Barca ធ្លាប់ឈ្នះប្រកួតចំនួន៩៦ដង ដោយឈ្នះលើដីរបស់ខ្លួន ៦២ដង សម្រាប់ Real ធ្លាប់ឈ្នះប្រកួតចំនួន៩៩ដង ដោយឈ្នះលើដីខ្លួនឯង ៦៤ដង។ ក្លឹបទាំង២នេះ ក៏ធ្លាប់ប្រកួតទទួលបានលទ្ធផលស្មើគ្នា៥២ដង។
នៅក្នុងប្រកួតនេះ Barca ធ្លាប់ស៊ុតចូលសរុប ៤០២គ្រាប់ រីឯខាង Real វិញស៊ុតចូលសរុប ៤១២គ្រាប់។
សូមរំលឹកផងដែរថា ចំពោះការប្រកួត El Clasico ដំបូងក្នុងរដូវកាលឆ្នាំ២០២១/២២នេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលប្រកួតលើទឹកដី Camp Nou ក្រុម Real ជាអ្នកយកឈ្នះ Barca ក្នុងលទ្ធផល ២-១។
សម្រាប់ជំនួបប្រកួតនេះជាលើកទី២ ក្នុងរដូវកាលនេះ គឺនៅយប់នេះហើយ នៅឯទីលាន King Fahd Stadium នៅឯទឹកដីអារ៉ាប៊ីសាអូឌីត។
តើប្រិយមិត្តទាំងអស់គិតថាក្រុមមួយណាជាអ្នកឈ្នះលើកនេះ? ចាំតាមដានមើលទាំងអស់៕