មិនត្រឹមមានគ្រាប់ថ្នាំពេទ្យ iPhone 14 នឹងថែមប្រជ្រុយមួយគ្រាប់ទៀត (ប្រភពគួរទុកចិត្ត)

  • 2022-01-13 02:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 ម៉ូឌែល Pro នឹងលុបបំបាត់ថ្ងាសឆកធំ ជំនួសមកវិញថ្ងាសថ្មី ដែលមានរាងដូចគ្រាប់ថ្នាំពេទ្យ និងរន្ធមូលទម្លុះអេក្រង់មួយទៀត នេះបើយោងទៅតាមការអះអាងពី ប្រភពគួរឱ្យទុកចិត្ត លោក Ross Young អ្នកជំនាញក្នុងឧស្សាហកម្មអេក្រង់ និងជាមេធំផ្នែកផ្គត់ផ្គង់អេក្រង់មួយផងដែរ។

អ្នកជំនាញម្នាក់នេះបានបន្ថែមថា រន្ធថ្នាំពេទ្យនោះនឹងប្រើជា កាមេរ៉ាខាងមុខ និងមានបំពាក់ Face ID infrared camera សម្រាប់សម្គាល់ចំណុចលម្អិតលើផ្ទៃពេលស្គេន រីឯរន្ធមូលវិញ ជាទីតាំងសម្រាប់បំពាក់ Face ID dot projector។

លោក Ross Young បានបន្ថែមថា ចំពោះ iPhone 14 ម៉ូឌែលធម្មតា នឹងនៅបន្តប្រើថ្ងាសឆកតូចជាងមុន ២០% ដដែល៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល