iPhone ឆ្នាំ២០២២ នឹងអាចថតវីដេអូដល់ 8K ប្រើសែនស័រធំជាងមុន២ដង

  • 2022-01-14 02:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ថ្មីមួយពី TrendForce បានបញ្ជាក់ថា iPhone 14 ម៉ូឌែល Pro នឹងប្តូរទៅកាមេរ៉ាមេទំហំ 48MP ខណៈ iPhone ជំនាន់មុនៗប្រើកាមេរ៉ាទំហំត្រឹម 12MP ប៉ុណ្ណោះ។

ការតម្លើងទំហំនេះ ទំនងជា iPhone នឹងអាចថតវីដេអូដល់កម្រិត 8K។ រីឯការថតបែប portrait ឬ landscape អាចប្រើទំហំ megapixels ដ៏ធំនេះ ដោយឡែកការថតរូបបែប low-light អាចនឹងប្រើបច្ចេកទេស pixel-binned ទម្លាប់ pixel ឱ្យចុះមកនៅត្រឹម 12MP វិញ។

ជុំវិញការតម្លើងទំហំ megapixels អ្នកទស្សន៍ទាយបច្ចេកវិទ្យាដ៏ល្បី លោក Ming-Chi Kuo ក៏បានលើកឡើងដែរថា ទំហំកាមារ៉ា 48MP នឹងអាចបំពាក់លើ iPhone 14 ម៉ូឌែល Pro។

គួរបញ្ជាក់ថា កន្លងមក Apple ធ្លាប់បានផ្លាស់ប្ដូរទំហំកាមេរ៉ា២ដងមកហើយ គឺពី iPhone 4 ទៅ 4S ប្ដូរពីទំហំ 5MP ទៅ 8MP និងពី iPhone 6 ទៅ 6s ប្ដូរពីទំហំ 8MP ទៅកាន់ 12MP រហូតមកដល់បច្ចុប្បន្ន iPhone 13 series៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល