រឿម វណ្ណៈ និយាយទាំងជឿជាក់ថា បើពាក់ហ្គង់កម្លាំងដៃ សុធី មិនអាចធ្វើឲ្យគេសន្លប់ដូចម្សិលមិញទេ
- 2022-01-14 03:38:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿម វណ្ណៈ និយាយទាំងជឿជាក់ថា បើពាក់ហ្គង់កម្លាំងដៃ សុធី មិនអាចធ្វើឲ្យគេសន្លប់ដូចម្សិលមិញទេ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ រឿម វណ្ណៈ បាននិយាយទាំងជឿជាក់ថា កម្លាំងដៃរបស់ ឯម សុធី វ៉ៃមកលើខ្លួនកាលពីម្សិលមិញឲ្យសន្លប់នៅទឹកទី២នៅសង្វៀន TVK Fighter នោះ បើសិនជាវ៉ៃពាក់ហ្គង់ធម្មតាមិនអាចសន្លប់បានទេ។
អ្នកទាំងពីរបានប្រកួតគ្នាដោយរុំអំបោះឆៅ ហើយលទ្ធផលគឺ សុធី ផ្ដួល វណ្ណៈ ឲ្យសន្លប់នៅទឹកទី២ដោយការម៉ាត់មួយដៃចំចិញ្ចើម និងទាត់បន្ថែមមួយជើងចំដៃ។ យ៉ាងណា វណ្ណៈ ដឹងថា សមត្ថភាពរបស់ សុធី គេអាចគ្រប់គ្រងបានតែការសន្លប់នេះជារឿងចៃដន្យ ហើយខ្លួនរំពឹងថា នឹងអាចប៉ះគ្នាម្ដងទៀត។
ទាក់ទងមួយដៃនោះសម្រាប់ សុធី ផ្ទាល់ក៏គិតថាមិនអាចសន្លប់ដែរ បើសិនពាក់ហ្គង់ ប៉ុន្តែពាក់អំបោះឆៅដូច្នេះពិបាកស្មានដែរ។ បើមែនទែនទៅអំបោះឆៅរឹងជាងហ្គង់ឆ្ងាយ បើប្រៀបធៀបទៅគឺពិបាកស្មាន។
រំលឹកថា គូនេះជាការសងសឹកខណៈ ដែល រឿម វណ្ណៈ ធ្លាប់ឈ្នះ ឯម សុធី ចំនួនពីរដងរួចមកហើយ ដែលការឈ្នះនោះគឺការប្រកួតតាមបែបបុរាណខ្មែរពាក់ហ្គង់ធម្មតា៕