ចំណូលម្នាក់ៗខ្ពស់ប្រហែលសេដ្ឋីនី តែពេលទិញឥវ៉ាន់ BLACKPINK មិនអាចចោលចរិតចាស់ទេ

  • 2022-01-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាក៏ដឹង​ដែរ​ថា​ សមាជិក​ BLACKPINK ម្នាក់ៗល្បីឈ្មោះ ហើយសមត្ថភាព​រក​លុយ​របស់ពួកគេ​ក៏មិនធម្មតា​ដែរ។ ប៉ុន្តែ​ទោះ​មាន​លុយ​ចាយ​ច្រើនយ៉ាងណា ក៏ពេល​ខ្លះ​ពួកគេ​ភ្លេច​​ខ្លួន​ថា​ជា​អ្នកមាន ដោយ​ធ្វើតាមទម្លាប់ចាស់មួយចំនួន​ដូចខាងក្រោម៖

១. ពេល​ដើរ​ផ្សារ Jisoo និយាយឲ្យអ្នកលក់អាណិត

នៅពេល​មក​ដល់ទឹកដី​កំណើតរបស់ខ្លួន Lisa ក៏​បាន​បង្រៀនសមាជិកទាំងអស់នូវ​ឃ្លាសាមញ្ញៗខ្លះ ហើយមួយឃ្លា​ក្នុង​ចំណោមនោះដែល​ Jisoo ចាំច្បាស់ក្នុងចិត្តជាងគេគឺ «ខ្ញុំ​អត់មាន​លុយទេ»។

ពេល​ដែលដល់ពេល​ដើរផ្សារទិញឥវ៉ាន់ Jisoo បាន​និយាយ​ឃ្លានេះ​ញឹកណាស់។

២. Jennie ញ៉ាំទឹកដោះគោហួសថ្ងៃកំណត់

​ក្នុង​វីដេអូ​កន្លងមក​ Jennie ញ៉ាំផ្លែស្ត្របឺរី ជាមួយ​នឹង​ទឹកដោះគោដែល​ហួសកំណត់។ នាង​ថែម​ទាំង​ប្រាប់ទៀតថា​ រសជាតិ​មិនអន់ទេ។

៣. Rosé សារភាព​ថា​រាល់ថ្ងៃនេះ​ នាង​ប្រើ Data Usage

ពេល​កំពុងLive លើ Instagram សមាជិកទី៣របស់ BLACKPINK រូបនេះ​ភ្ញាក់​ពេល​ដឹងថា​ខ្លួន​ប្រើអ៊ីនធើណិតទូរសព្ទខ្លួន​ឯងអស់ ៥០ភាគរយ មានន័យ​ថា​ប្រើច្រើនជាងអ៊ីនធើណិតនៅផ្ទះ ហើយជិតដល់ពេល​ដែលនាង​ត្រូវ​បញ្ចូលលុយទៀតហើយសម្រាប់ខែថ្មី។

៤. សុំគេ​ឲ្យបញ្ចុះតម្លៃ

នៅក្នុងភាគមួយរបស់ BLACKPINK HOUSE សមាជិកទាំងអស់បាន​សុំអ្នក​លក់ឲ្យបញ្ចុះតម្លៃខ្លះ មិនមែន​ព្រម​ទិញ​ដោយស្រួលៗទេ។

ពេល​នោះ​ពួកគេ​ទិញអស់សរុប ៧០០ដុល្លារ ប៉ុន្តែអ្នកទាំង ៤បាន​សម្រេច​សុំ​អ្នក​លក់ឲ្យបញ្ចុះ​តម្លៃ​ខ្លះ ដោយប្រើមន្តស្នេហ៍ Cute លួងលោម ធ្វើឲ្យសើច ​ហើយ Lisa ហ៊ាន​ទាំងរាំក្រឡុកពេញ​ហាង។ អ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើលពេល​នោះ បុគ្គលិកលក់​បាន​ប្រាប់​អ្នក​ទាំង ៤ថា ជំនួសដោយការបញ្ចុះតម្លៃ ពួកគេ​នឹង​ជូន​ឥវ៉ាន់ដែលទិញ​នោះ ទុកជា​កាដូដល់ BLACKPINK វិញ។ ឮហើយសមាជិកទាំងអស់គ្មាន​អ្វី​ក្រៅពីរំភើប និង​អរគុណសម្រាប់កាដូនេះ៕

ប្រភព៖ Koreaboo