iPad Air 5 នឹងក្លាយជា iPad Mini ទំហំធំ ត្រៀមចេញពាក់កណ្តាលឆ្នាំនេះ

  • 2022-01-17 07:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad air គឺជាប្រភេទថេប្លេតរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃសមល្មមស្ថិតនៅចន្លោះកណ្តាលរវាង iPad Pro និង iPad mini។ បើមើលទៅកាលពីឆ្នាំមុនវិញ iPad Air គឺពិតជាធ្វើបានល្អមែនទែន បើគិតពីតម្លៃខ្លួនរបស់វា បំពាក់ដោយឈីបចុងក្រោយកាលឆ្នាំនោះគឺ A14 Bionic។

iPad Air 4

កាលពីថ្មីៗនេះ Apple ក៏បានបញ្ចេញ iPad mini 6 ដែលមានតម្លៃត្រឹមតែ ៤៩៩ដុល្លារ ហើយបំពាក់ដោយឈីបជំនាន់ចុងក្រោយរបស់ Apple A15 Bionic ប៉ុន្តែវាហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍នោះទេ ដោយសារតែវាមានរូបរាងតូច និងអេក្រង់ជួបបញ្ហា Jelly Scrolling។

iPad mini 6

យោងតាមវេបសាយ Mac Otakara បានឲ្យដឹងថា iPad Air ជំនាន់ទី៥ ចុងក្រោយនេះអាចនឹងដាក់បង្ហាញជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះហើយ ដោយមានលក្ខណៈសម្បត្តិដូចនឹង Mini 6 ដែលបានចេញកន្លងទៅនោះដែរ។

លក្ខណៈសម្បត្តិរបស់វាដែលបានបង្កើតឡើងពីជំនាន់ចាស់ គឺផ្លាស់ប្តូរមកប្រើឈីបជំនាន់ថ្មី Apple A15 Bionic ធ្វើឲ្យវា​ក្លាយជា iPad mini ដែលមានអេក្រង់ធំ។ រូបរាងខាងក្រៅរបស់វានៅតែរក្សាររចនាបទដដែល ពោលគឺមានកាមេរ៉ា 12MP មួយគ្រាប់នៅខាងក្រោយ និងកាមេរ៉ាខាងមុខបែប Center Stage មួយគ្រាប់។

ចំណុចដែលមិនខុសគ្នាទៀតនោះ គឺវានៅតែមិនមានបំពាក់មកនូវមុខងារស្កេនមុខ ដូចម៉ូឌែល iPad Pro ដែលមានន័យថាវានៅតែមានទ្រនាប់ស្កេនម្រាមដៃនៅលើប៊ូតុង Lock ដដែល។

សម្រាប់តម្លៃខ្លួនរបស់វា អាចនឹងមានការរក្សាដដែល គឺ ៥៩៩ដុល្លារ។ នេះបើយើងមើលពីតម្លៃប្រៀបធៀបរវាង iPad Air និង Mini ដែលចេញកាលពីកន្លងទៅ យើងឃើញថាម៉ូឌែល Air គឺតែងតែថ្លៃជាង Mini ១០០ដុល្លារ ហើយឆ្នាំនេះម៉ូឌែល Mini 6 ចេញលក់ក្នុងតម្លៃ ៤៩៩ដុល្លារ៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម