Taeyeon ក្លាយជានារីខូចចិត្តក្នុង MV ថ្មី "Can’t Control Myself" ហើយពេលនេះ

  • 2022-01-17 09:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មីរបស់ Taeyeon មាន​ចំណងជើងថា "Can’t Control Myself” បាន​ចេញ​ជា​ផ្លូវការហើយនៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ វេលាម៉ោង ៦ល្ងាច (ត្រូវនឹងម៉ោង ៤រសៀល នៅកម្ពុជា)។

បទ​ចម្រៀងមួយ​បទ​នេះ​ត្រូវ​បាន​ត្រៀមជា​ពិសេស និង​ក៏ជា​ស្នាដៃរួមនិពន្ធ​របស់ Taeyeon សម្រាប់ការ​រៀបរៀងប៉ារ៉ូលដែរ។ អត្ថន័យ​វិញ និយាយពី​អារម្មណ៍ដែលចង់បាន​អ្នកណាម្នាក់មកនៅជិត ទោះបី​ដឹង​ថា​វានឹង​មាន​រឿងមិនល្អក៏ដោយនៅទីបញ្ចប់ក៏ដោយ។ លើសពីនេះ​ វីដេអូបទ​ចម្រៀង​នេះ​​បាន​រួមបញ្ចូល​នូវប្លង់មួយចំនួន​ដែល​ប្លែកពី MV រាល់ដង​របស់​នាង។

គួរ​ដឹង​ដែរថា​ បទ​នេះគឺជាបទចម្រៀង​ដែល​ស្ថិតក្នុងអាល់ប៊ុមទី ៣ ដែល​គ្រោងចេញ​នាពេល​ខាងមុខ៕

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី