កុំទាន់ជ្រួលជ្រើមរក២០២២! មើលតម្លៃ Super CUB 110 ឆ្នាំ២០២១ ទិញជិះសិនទៅ

  • 2022-01-18 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Super CUB បំពាក់​ម៉ាស៊ីនចំណុះ ១១០សេសេ ស៊េរីឆ្នាំ២០២១ ដែល​មាន​ការឌីហ្សាញថ្មី បែបបុរាណកាត់សម័យ មើលទៅរឹតតែទាក់ទាញ​ចិត្ត​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ខ្មែរ​​ជាច្រើន​។

Honda Super CUB C110 បានបំពាក់នូវម៉ាស៊ីន Honda Smart Engine ថ្មី ដែលជួយសន្សំសំចៃសាំង អាច​ជិះ​បាន​ចម្ងាយ ៧០គីឡូម៉ែត្រ ដោយ​វា​សុី​សាំង​ត្រឹម​តែ​ ១លីត្រ​ប៉ុណ្ណេះ។ វាត្រូវ​បាន​ផលិត​ឡើង​បំពាក់​មក​ជាមួយ​គ្រោងឆ្អឹងរឹងមាំ ប៉ុន្តែ​មាន​ទម្ងន់​ស្រាលជាងមុន ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងទប់លំនឹងបានប្រសើរជាងមុន ថែមទៀតផង។

បន្ថែមពីនេះ ចំណុចទាក់ទាញពិសេសមួយចំនួនទៀតមានដូចជា កែបវែង, កុងទ័រទាន់សម័យជាងមុន, ចង្កៀងមុខ LED រាងមូល និង កញ្ចក់មើលចំហៀងរាងមូល ជាដើម។ ម៉ូតូនេះបំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ ជាមួយបច្ចេកវិទ្យា PGM-Fi និងចង្កឹះលេខ ៤វគ្គ មានកម្រិតស៊ីសាំង ៧១,៤គីឡូម៉ែត្រ/១លីត្រ។

ថ្មីៗនេះ​ក៏​មាន​ដំណឹង​បី​ការ​ប្រកាស​ចេញ​ស៊េរី​ថ្មីឆ្នាំ២០២២ តែ​ចំពោះ​វត្តមាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។ ងាក​មក​មើល​តម្លៃ​របស់​ Honda Super CUB C110ឆ្នាំ២០២១ វិញតាម​ប្រភព​ពីលោក សីហា អ្នកម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់មានតម្លៃខ្ទង់ ២ ៣៥០ដុល្លារ។​ វាមាន ៥ ពណ៌ គឺ ពណ៌ស , ពណ៌ក្រហម, ស-លឿង, ស-ខៀវ និង ស-ផ្កាឈូក៕

រូបភាព៖ Seyha Motor

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម