ឡាន Kia Niro ទើបចេញថ្មី ជិះ១០០គ.ម ស៊ីសាំង ៤,៨លីត្រ តម្លៃជាង ២ម៉ឺនដុល្លារ

  • 2022-01-17 10:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Kia បាន​ប្រកាស​ចេញ​តម្លៃ​ផ្លូវការ​នៃរថយន្ត​ម៉ូដែល Niro ឆ្នាំ​២០២២ ដែល​ជាគូប្រជែង​នឹង​ Hyundai Tuscon។ វា​មាន​ជម្រើស​ប្រើ Hybrid, Plug-in Hybrid និង​អគ្គិសនី​សុទ្ធ ប៉ុន្តែក្រុមហ៊ុន​លក់​តែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ។

រថយន្ត Kia Niro នេះ មានការឌីហ្សាញ​ដ៏ស្រស់ស្អាត​ទំនើប​ទាក់ទាញ​ ដោយ​បំពាក់​ចង្កៀង​មុខធំបញ្ឈរ LED និង​អំពូល Daytime running lights។ ប៉ាណា ត្រូវបាន​បែងចែក​ជាពីរផ្នែក ក្នុងនោះ​ផ្នែកលើគឺ​តូច និង​ខាងក្រោមគឺធំ ហើយ​មាន​អំពូលកាត់អ័ព្ទ​នៅជាប់ជាមួយ។

ផ្នែក​ខាងក្នុង​រថយន្ត SUV នេះ បំពាក់​កុងទ័រឌីជីថលភ្ជាប់គ្នា​ជាមួយ​ប្រព័ន្ធកម្សាន្ត Touchscreen មាន​ទំហំសរុប ១០,២៥អ៊ីញ។ ដៃចង្កូត​មានប៊ូតុងចុចបញ្ជា ហើយមាន​អេក្រង់ Head-Up Display ដែលបង្ហាញ​ព័ត៌មាន​ផ្សេងៗដល់​អ្នកបើកបរ​ផ្ទាល់។ ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​ ត្រូវបានបញ្ជាដោយអេក្រង់​ touchscreen របស់វាផ្ទាល់ បំពាក់​ប្រព័ន្ធបន្សុទ្ធខ្យល់ និង​មាន​ទ្រនាប់ចង្កឹះលេខ។

រថយន្ត​ Kia Niro Hybrid 2022 បំពាក់​ម៉ាស៊ី​ទាក់បូចំណុះ ១,៦លីត្រ ដំណើរការ​ជាមួយ​ម៉ូទ័រអគ្គិសនី ៣២គីឡូវ៉ាត់ អាគុយទំហំ ១,៥៦គីឡូវ៉ាត់ម៉ោង ផលិតបានកម្លាំងសរុប ១៣៩សេះ និងកម្លាំងរមួល ២៥៦ញ៉ូតុនម៉ែត្រ។ ចំពោះការប្រើប្រាស់សាំងគឺជិះ១០០គីឡូម៉ែត្រស៊ីសាំង ៤,៨លីត្រ ប្រសិនបើប្រើកង់ទំហំ ១៦អ៊ីញ ឬ ៥,២លីត្រ/១០០គីឡូម៉ែត្រ ប្រសិន​បើ​ប្រើ​កង់ទំហំ ១៨អ៊ីញ។

Kia ដាក់​លក់​រថយន្ត​នេះ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្នុងតម្លៃចាប់ពី ២៦,៦ ទៅ ៣៣,០៦លានវ៉ុន ឬពី ២១ ៨៧៧ ទៅ ២៧ ៧៥២ដុល្លារ ទៅតាម option ដូចជា Trendy, Prestige និង Signature៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សំភី