OPPO បញ្ចេញ Reno 6 Lite ប្រើអេក្រង់ AMOLED ថ្មធំ តម្លៃខ្ទង់ ៤០០ដុល្លារ

  • 2022-01-18 01:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO ទើបបញ្ចេញ Reno 6 Lite នៅទីផ្សារ ប្រទេសម៉ិកស៊ិកកូ នាពេលថ្មីៗនេះ ជាមួយអេក្រង់ AMOLED ទំហំ ៦,៤៣អ៊ិញ មានកម្រិតបង្ហាញ FHD+ និងប្រើបន្ទះឈីប Snapdragon 662។

ទូរសព្ទនេះមានពីរពណ៌ គឺពណ៌ប្រាក់កាត់ស្វាយឥន្ទធនូ និងពណ៌ខ្មៅ។ វាប្រើកាមេរ៉ាក្រោយ ៣គ្រាប់ លែនដើមមានទំហំ 48MP រួមទាំង 2MP ជា depth sensor និង 2MP ជា macro។ រីឯកាមេរ៉ាមុខ វាប្រើលែនទម្លុះអេក្រង់ ទំហំ 16MP។

Reno 6 Lite មានថាមពលថ្មទំហំ ៥០០០មីលីអំពែម៉ោង ទ្រទ្រង់ការសាក ៣៣វ៉ាត់ និងដើរដោយ ColorOS 11.1 លើ Android 11 ចេញពីប្រអប់។

OPPO Reno6 Lite មានតម្លៃប្រមាណ ៤៣៣ដុល្លារ នាទីផ្សារម៉ិកស៊ិកកូ រីឯសម្រាប់ទីផ្សារប្រទេសដៃនឹងមានឆាប់ៗ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី