រញ្ជួយដីនៅ អាហ្វហ្គានីស្ថាន បណ្តាឱ្យខូចខាតផ្ទះសម្បែង មនុស្សស្លាប់និងរបួសជាច្រើននាក់

  • 2022-01-18 02:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មានមនុស្ស២៦នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស រួមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផងដែរ។ មកទល់ពេលនេះ គេបានរកឃើញអ្នកស្លាប់ចំនួន ២៦នាក់ហើយ ដោយក្នុងនោះមានស្រ្តី ៥នាក់​និង ក្មេងតូចៗ ៤នាក់។

អាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមប្រទេសអាសុីមួយ ដែលត្រូវបានវាយប្រហារដោយគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដីនេះជាដើម ដែលបានឆក់យកជីវិតប្រជាជន និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែង៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម