FIFA ​បញ្ចេញ​ជម្រើស​១១​នាក់​ដំបូង​ប្រចាំ​ឆ្នាំ​ប្លែក​បំផុត​ ដាក់​ប្រយុទ្ធ​ដល់​៤​នាក់​

  • 2022-01-18 02:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​១១​នាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០២១ The Best' XI ​ប្លែក​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ។

​ដោយ​ក្រុម​ល្អ​បំផុត​១១​នាក់​នេះ​ដែរ ​FIFA ​បាន​ជ្រើសរើស​យក​ខ្សែ​ប្រយុទ្ធ​ដល់​ទៅ​៤​នាក់​ឯ​ណោះ។ ​ដោយ​៤​នាក់​នោះ​រួម​មាន Ronaldo, Haaland, Lewandowski, Messi ដោយ FIFA ​សម្រេច​ប្រើប្រាស់​ទម្រង់​លេង ៣-៣-៤ លេង​ប្រយុទ្ធ​៤​នាក់ ការពារ​៣​នាក់ ​និង​បម្រើ​៣​នាក់។ សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ដទៃ​ទៀត​នោះ​មាន​ដូចជា Donnarumma; Dias, Bonucci, Alaba; Jorginho, Kante ​និង​ De Bruyne។

អ្វី​ដែល​គេ​កត់​សម្គាល់​ចំពោះ​១១​នាក់​ល្អ​បំផុត​ខាង​លើ​របស់ FIFA ​នោះ គឺ​ប្រយុទ្ធ​៤​នាក់ តែ​មិន​មាន Salah ​នោះ​ទេ បើ​ទោះ​ជា​កីឡាករ​អេហ្សីប​រូប​នេះ​ជាប់​ក្នុង Top3 ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​ប្រជែង​ជាមួយ Lewandowski ​ក៏​ដោយ៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម