ថៃ រំពឹងបានប្រាក់ចំណូលច្រើនពីវិស័យទេសចរណ៍ បន្ទាប់ពីយកថ្លៃសំបុត្រចូលប្រទេសពីភ្ញៀវបរទេស

  • 2022-01-18 03:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃបានសន្យាថានឹងបន្តជំរុញសកម្មភាពទេសចរណ៍ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បើទោះបីជាមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលជំរុញដោយវីរុសបម្លែងថ្មីអូមីក្រុងក៏ដោយ។

រដ្ឋាភិបាលថៃក៏គ្រោងនឹងគិតថ្លៃសំបុត្រចូលមកក្នុងប្រទសសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិម្នាក់ ៣០០បាតផងដែរចាប់ពីខែមេសាទៅ ដែលវានឹងត្រូវបញ្ចូលទៅក្នុងថ្លៃសំបុត្រយន្តហោះសម្រាប់អ្នកដំណើរ ឬក៏នឹងត្រូវបានប្រមូលដាច់ដោយឡែក។ ថ្លៃសំបុត្រថ្មីសម្រាប់ការចូលទៅក្នុងប្រទេសនេះ នឹងត្រូវប្រើប្រាស់ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍បន្ថែមទៀត និងផ្តល់ការធានារ៉ាប់រងប្រឆាំងនឹងគ្រោះថ្នាក់ និងការស្លាប់នៅក្នុងប្រទេសថៃ។

ក្រសួងទេសចរណ៍ និងកីឡា រំពឹងថានឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ពី ១,៣-១,៨ទ្រីលានបាតនៅក្នុងឆ្នាំនេះពីភ្ញៀវទេសចរណ៍អន្តរជាតិដែលមានចំនួនប្រមាណពី ៥-១៥លាននាក់។ ការព្យាករនេះគឺផ្អែកទៅលើលក្ខខណ្ឌនៃការមិនដាក់ចេញនូវវិធានការបិទខ្ទប់៕

ប្រភព៖ AKP   ប្រែសម្រួល ៖ សង្ហា