ម៉ូតូអូតូ ២ម៉ូដែល សមបំផុតសម្រាប់នារីៗជិះ ឯតម្លៃក៏សមរម្យទៀត!

  • 2022-01-18 03:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប​ច្ចុប្បន្ន​ម៉ូតូ​ប្រភេទ​ប្រើ​លេខ​អូតូ​មាន​ជម្រើស​ជា​ច្រើន​កំពុង​មាន​វត្តមាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា មានទាំង​ប្រភេទ​កម្លាំង​ម៉ាស៊ីន​រហូត​ដល់ ១៦០សេសេ ក៏មាន។ តែ​សម្រាប់​សុភាព​នារី​ដែល​ចង់​ទិញ​ម៉ូតូ​ប្រភេទ​លេខ​អូតូ​មិន​គួរ​មើល​រំលងម៉ូតូ ២ម៉ូដែល​នេះ កំពុង​មាន​លក់​នៅ​តាម​ហាង​។

១. Yamaha Grand Filano ស៊េរីឆ្នាំ២០២២ មានតម្លៃខ្ទង់ ២ ៥០០ដុល្លារ

Yamaha Grand Filano មានកម្លាំង​រហូត​ដល់ 125 CC នឹង​ អាច​ជិះ​បាន ៦០គ.ម ក្នុង ១លីត្រ។ វា​មាន​ប្រព័ន្ធ​សោ​តេ​ឡេ​បញ្ជា ដូច​ឡាន ដែល​អាច​ស្វែង​រក​ម៉ូតូ នឹង បើក​គម្រប​សន្ទះ​សោ​អូតូ ដោយ​មាន​ភ្លើង​ខាង​ក្នុង។ ប្រអប់​ដាក់​ឥវ៉ាន់​ដ៏​ធំ​មាន​ចំណុះ​ 27 L និង មាន​ភ្លើង​បំភ្លឺ​ដោយ​អំពូល LED នៅ​ខាង​ក្នុង ចំណែក​ ក្នុង​នោះ អំពូល LED ក៏​ត្រូវ​បាន​ដាក់ ទៅ​លើ​ផ្នែក​សំខាន់ ៣ បន្ថែម​ទៀត ដូចជា ភ្លើង​ក្រោយ​ប្រើ​អំពូល​​ LED, ភ្លើង​ដឺមី​ប្រើ​អំពូល LED ជាដើម។

២. Honda Lead ស៊េរីឆ្នាំ២០១៩ មានតម្លៃខ្ទង់ ២ ៣០០ដុល្លារ

Honda Lead ម៉ូតូនេះបំពាក់​ម៉ាស៊ីន​ថ្មី eSP+ ចំណុះ​១២៤,៨សេសេ ផលិតបាន​កម្លាំង ១១,១៧សេះ និង​កម្លាំង​រមួល ១១,៧ញ៉ូតុនម៉ែត្រ។ បច្ចេកវិទ្យា​ម៉ាស៊ីន​ថ្មីនេះ គឺ​ត្រូវបាន​ដាក់​នៅលើ​ម៉ូតូ​ប្រភេទ scooter ដែល​ផលិត​នាពេល​បច្ចុប្បន្ននេះ ដោយ​វាជួយជំរុញ​សន្ទុះម៉ូតូ មិនឱ្យប្រឹងខ្លាំង ពេល​មូលកាន់តែកប់។ វា​ក៏មាន​រន្ធ​សាកថ្ម USB ប្រព័ន្ធ Smart Key ដែល​ប្រឆាំងពីការលួច និង​ប្រព័ន្ធភ្លើងខាងមុខបើក​អូតូ អំឡុងពេល​ធ្វើដំណើរ​ក្នុងស្ថានភាព​មានពន្លឺមិនច្បាស់​លាស់។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម