រំភើបជំនួសសិស្សនិទ្ទេសA កំពង់ស្ពឺ! អភិបាលខេត្តប្រកាសផ្តល់ម៉ូតូហុងដាសេរី ២០២២ម្នាក់មួយគ្រឿង ហើយ

  • 2022-01-18 06:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រកាសផ្តល់ នូវរង្វាន់លើកទឹកចិត្តម៉ូតូ ម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ថ្មីម្នាក់មួយគ្រឿងដល់ សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅខេត្តកំពង់ស្ពឺ តាមការសន្យារបស់ឯកឧត្តម ក្រោយត្រូវបានរកឃើញចំនួនបេក្ខជនដែលជាប់និន្ទេសA មានចំនួន ៣៣នាក់នៅកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ ឯកឧត្តមក៏បានបញ្ចាក់ផងដែរ អំពីមូលហេតុដែលដូរពី រង្វាន់ម៉ូតូ Zoomer Xទៅជាម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ គឺដោយសារតែ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ ដោយក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) តែចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះហើយ ឯកឧត្តមគិតថាកុំឱ្យខុសគ្នា ក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជាពិសេសឯកឧត្តមសូមឲ្យសិស្សទាំងអស់គ្នា មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។

គួរបញ្ជាក់ផងដែរថា លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ បានប្រកាសនារសៀលថ្ងៃទី ១៤ មករា ឆ្នាំ ២០២២ នេះហើយ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ហើយនៅក្នុងរសៀលថ្ងៃនេះទៀតសោតក្រសួងក៏បានបង្ហាញអំពីទិន្នន័យបេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ហើយចំពោហសិស្សនិទ្ទេស Aនៅខេត្តកំពង់ស្ពឺមានចំនួន៣៣ឯណោះ

ប្រភព៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ