Honda ចេញម៉ូតូធំលេខអូតូ Forza 350 ឆ្នាំ២០២២ ម៉ាស៊ីនខ្លាំងជាងមុន ១៦ភាគរយ

  • 2022-01-18 09:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda សម្ពោធជាផ្លូវការនូវម៉ូតូធំថ្មី Honda Forza 350 នៅក្នុងប្រទេសថៃ ដែលលើកនេះ ម៉ាស៊ីនរបស់ម៉ូតូអាចធ្វើការបានល្អជាងមុនដល់ទៅ១៦ភាគរយ។ ចំណែកឯរូបរាងខាងក្រៅ ក៏មានការកែប្រែបន្ថែមបន្តិចបន្តួច ធ្វើឲ្យម៉ូតូនេះកាន់តែកាច និងជ្រែកខ្យល់បានល្អជាងមុន។

និយាយពីកម្លាំងម៉ាស៊ីន វាប្រើប្រាស់ម៉ាស៊ីន eSP+ ចំណុះ ៣៣០សេសេ ផ្តល់មកវិញនូវកម្លាំងខ្លាំងជាងមុន ១៦ភាគរយ ល្បឿនអតិបរមាកើនដល់ ១៣៧គីឡូម៉ែត្រ​ក្នុង១ម៉ោង ពោលគឺកើនឡើង ៦ភាគរយ។

លក្ខណៈពិសេសផ្សេងទៀត គឺម៉ូតូនេះបានបំពាក់មកដោយកុងទ័របង្ហាញថ្មី ដែលកាន់តែប្រណិតជាងមុន ប្រព័ន្ធ ABS ខាងមុខ និងខាងក្រោយ ប្រព័ន្ធហ្រ្វាំងបន្ទាន់ ESS, Honda Smart Key, ប្រព័ន្ធ Smart Controller, រន្ធសាក USB, កញ្ចក់ខាងមុខដែលអាចកាច់បញ្ជាអូតូ, ប្រព័ន្ធគ្រប់គ្រងលំនឹងម៉ូតូ HSTC។

មិនខុសពីម៉ូឌែលមុន ឃ្លុបក្រោមកែបរបស់វានៅតែរក្សាទំហំធំសម្រាប់ដាក់មួកសុវត្ថិភាពបានងាយស្រួល ឬក៏សម្រាប់ដាក់របស់របរពេលមកពីផ្សារក៏បាន៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី