តួល្ខោន ប៊ិះផ្កាប់មុខពីលើឆាក! ដូនចាស់ម្នាក់ ខឹងសម្បានឹងតួអង្គប្រុសវាយតួស្រីពេក ស្ទុះទៅឃាត់

  • 2022-01-19 03:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈវីដេអូជាច្រើនឃ្លីបង្ហាញពីដូនចាស់ម្នាក់ ទស្សនាល្ខោនបាសាក់យ៉ាងជក់ចិត្ដ រហូតដល់គាត់សម្រក់ទឹកភ្នែក ហើយបញ្ចេញកាយវិការប្លែកៗបង្ហាញពីការមិនពេញចិត្ដចំពោះតួអង្គប្រុសដែលវាយសន្ធាប់ទៅលើតួអង្គស្រី កំពុងសម្ដែងក្នុងឈុតដ៏កម្សត់មួយ។

ក្រោមក្រសែភ្នែកមនុស្សជាច្រើន ដូនចាស់ បានក្លាយជាតួអង្គសម្ដែងដ៏ជក់ចិត្ដម្នាក់ទៀត សម្រាប់មហាជន។ត្បិតថា ដូនចាស់មិនមែនជាតួល្ខោន ហើយឆ្ការដៃឆ្ការជើងនៅក្រោមឆាកនៅក្រោមឆាកផ្នែកខាងមុខ ប៉ុន្ដែដូនចាស់បានបញ្ជៀតគេបញ្ជៀតឯងទៅដល់ក្បែរឆាកបំផុត ដើម្បីឈ្លោះជាមួយតួល្ខោន។

វីដេអូដែលមានប្រភពដើម Facebook ឈ្មោះ Jerry One ហើយត្រូវបានគេចែកចាយបន្ដទាំងបណ្ដាញសង្គម Tik Tok និងFacebook នោះ មិនត្រូវបានគេបញ្ជាក់ថា ល្ខោនបាសាក់នោះលេងនៅឯណា ហើយមានចំណងជើងអ្វីនោះទេ? ប៉ុន្ដែវីដេអូចំនួនពីរឃ្លីបកាលពីថ្ងៃទី១៧ ខែមករា នោះ បានបង្ហាញពីសកម្មភាពដូនចាស់ លើកដៃវាយឆាក ហើយចាប់ទាញរំពាត់ខ្សែតីពីដៃតួល្ខោន ស្ទើរធ្លាក់ពីលើឆាក។

គេសង្កេតឃើញថា សិល្បៈល្ខោនបាសាក់ដែលដាក់សម្ដែងដោយផ្ទាល់តាមវត្ដអារាម ឬទីតាំងប្រារព្ធពិធីបុណ្យទានធំៗ នៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនវ័យចំណាស់ និងយុវវ័យមួយចំនួន។ ប៉ុន្ដែក្មេងៗស្រករក្រោយ មិនសូវចាប់អារម្មណ៍ ឬទស្សនាច្រើននោះទេ ខណៈខ្សែភាពយន្ដ និងសិល្បៈស្ទើរគ្រប់ទម្រង់ ត្រូវគេដាក់បញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ទូរសព្ទដៃ ដើម្បីទស្សនាពេលណាក៏បាន៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម