ពិតទេ? បុរសមានរូបរាងធាត់ម៉ាប់ៗនេះជា Kris Wu ក្រោយជាប់ពន្ធនាគាររយៈពេល៥ខែ!

  • 2022-01-19 07:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមកំពុងតែឈឺក្បាលបែងចែកមិនត្រូវជាមួយរូបភាពបុរសធាត់មួយសន្លឹក ដែលត្រូវបានគេសង្ស័យថាជាអតីតតារាល្បីឈ្មោះ Kris Wu បន្ទាប់ពីជាប់ពន្ធនាគារ ៥ខែ។

រូបភាពកាត់ត

កាលពីថ្មីៗនេះបណ្តាញទំនាក់ទំនងសង្គមរបស់ចិនត្រូវបានផ្ទុះឡើងដោយរូបថតដែលត្រូវបានគេអះអាងថាជា Kris Wu បន្ទាប់ពីមានអ្នកសរសេរ Blog ម្នាក់បានបង្ហោះរូបថតនេះ ទើបជាហេតុធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើល និងច្របូកច្របល់ ស្មានមិនត្រូវថាបុរសក្នុងរូបនេះជា Kris Wu ឬគ្រាន់ តែរូបភាពកាត់ត។

រូបភាពពិត

យ៉ាងណាមិញ បន្ទាប់ពីរូបថតនៃការឡើងទម្ងន់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Kris Wu ក្រោយពីជាប់ពន្ធនាគារ៥ខែ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានរកឃើញថាការពិតនេះមិនមែនជារូបពិតរបស់ Kris Wu នោះទេពោលវាគ្រាន់តែជារូបភាពកាត់ត ដែលយកចេញ ពីបទសម្ភាសន៍ចាស់របស់អតីតសមាជិក EXO ដែលកាលនោះ Kris Wu បានកោរសក់ ហើយមុខរបស់គាត់ស្គម និងតូចមិនមែនធាត់រាងមូលដូចក្នុងរូបថតដែលបានកែនោះទេ៕

ប្រភព៖ lovekpop95   ប្រែសម្រួល៖ PAV SREY PICH

អត្ថបទថ្មី