បើថាប្រើ គឺប្រើឲ្យអស់ថ្លៃ! កាបូបច្នៃម៉ូដផ្ទាល់ដោយ V ក៏អាចទុកដាក់សុនខបានដែរ

  • 2022-01-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ភារៈដែល សមាជិក BTS ច្នៃម៉ូដផ្ទាល់ បាន​បង្ហាញ​ចេញជាបន្តបន្ទាប់ តាំងពីឈុតខោអាវ ខ្សែក ក៏ដូចជាកាបូបជាដើម។​

លើកយកតែ ឥវ៉ាន់ របស់ V គឺ កាបូប ពិតជា​ទទួល​បាន​ការគាំទ្រខ្លាំង ព្រោះគ្រាន់តែបង្ហាញភ្លាម ចំនួន​កុម្ម៉ង់កើនឡើងយ៉ាង​ច្រើន ហើយអស់ពីស្តុក​មួយពព្រិចភ្នែក។ ដូច្នេះ​មាន​តែ​អ្នកសំណាងប៉ុណ្ណោះដែលទិញទាន់។

ដោយសារ​កាបូបនេះ​ ច្នៃចេញពីគំនិតផ្ទាល់របស់ V បូក​រួមនឹង​ភាព​ស្រស់ស្អាត របស់វា​ទៀត​កាន់តែ​ទប់ចិត្តអ្នកទិញ មិនទិញ​មិនបាន ពិសេសគឺ ARMY

អ្នក​ដែល​ទិញ​កាបូបនេះ​បាន ក៏បាន​ទទួល​របស់ ក្រោយកុម្ម៉ង់ទិញរួច ហើយគេ​ក៏​បាន​បង្ហាញ​ថា​អ្វី​ដែល​មាន​ក្នុងកញ្ចប់ឥវ៉ាន់ដែរ គឺ​​ Tips មួយចំនួន​ដែល V ផ្ញើជូនម្ចាស់ឥវ៉ាន់។ អ្វីដែល​កាន់តែភ្ញាក់ផ្អើល V ក៏បាន​បញ្ជាក់ក្នុងក្រដាសថា​ កាបូបនេះ​ក៏អាច​ប្រើទុកយួរកូនឆ្កែតូចៗដែរ។

សំណួរ: សម្រាប់គំនិតអ្នក តើអ្វីដែល​សំខាន់ពីផលិតផលនេះ?

ចម្លើយ: វាជា​កាបូបដែល​ច្នៃចេញម៉ូដពិសេស

សំណួរ: មាន Tips អ្វី​សម្រាប់ការប្រើប្រាស់កាបូបនេះទេ?

ចម្លើយ: អ្នកក៏អាចប្រើទុកដាក់ឆ្កែយួរដែរ។

ដោយសារតែមាន​ទំហំធំ ដូច្នេះ​វាពិតជា​រឿងងាយស្រួលក្នុង​ការ​ធ្វើបែបនេះ ហើយ V ក៏និយាយមិនខុសដែរ។ អ្នកណាថា កាបូបដាក់បាន​តែសម្ភារៈ ឬខោអាវនោះ?

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី