ពេជ្រ សីហា៖​ សរសើរ​ ពេជ្រ ​សម្បត្តិ​ មុខ​នេះ​ចូល​ទៅ​ដឹង​តែ​វ៉ៃ​ហើយ​

  • 2022-01-20 02:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​មុខ​តាន់​ ពេជ្រ​ សីហា​ បាន​សរសើរ​អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ ពេជ្រ​ សម្បត្តិ​ ឡើង​សង្វៀន​ដឹង​តែ​វ៉ៃ​ហើយ​មិន​សូវ​ចេះ​លាក់លៀម​ ឬ​ស្ទាបស្ទង់​យូរ។​

ពេជ្រ សីហា​ ពេលនៅប្រកួត

សីហា​ លើក​ឡើង​ក្នុង​ការ​ Live វីដេអូ​ថា​ ចំពោះ​សមត្ថភាព​កីឡាករ​វ័យ​ក្មេង​ ពេជ្រ​ សម្បត្តិ​ ឥលូវ​នេះ​គឺ​ល្អ​ វ៉ៃ​ចាប់​ផ្ដើម​ឆ្លាត​ ចេះ​គេច ចេះ​វ៉ៃ​ ២-៣​ វ៉ៃ​លើ​ក្រោម​ និង​មាន​ផ្លែ​ធ្ងន់​ទៀត​ផង។​ អ្នក​ប្រដាល់​រូប​នេះ​បន្ត​ខំប្រឹង​ទៀត​ដឹង​តែ​ខ្លាំង​។​

អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ បង្វឹក​ឲ្យ​ដល់​បន្តិច​ទៀត​អនាគត​គឺ​មុខ​រឹង​ដូច​ខ្លួន​អីចឹង​ដែរ​ និង​មិន​សូវ​គិត​ច្រើនទេ​ ពោល​ឡើង​ដល់​សង្វៀន​គិត​តែ​វ៉ៃ​ហើយ​មិន​សូញសាញ​ ឬ​ខ្លាច​ក្រែង​ ស្ទាបស្ទង់​ច្រើន​ឡើយ។​

ពេជ្រ សម្បត្តិ ឈ្នះនៅ Mas Fight (រូបភាពផេក Town Sport)

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សម្បត្តិ​ ជា​កីឡាករ​ស្រករ​ក្រោយ​ទើប​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ និង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ទស្សនា​អំពី​ទម្ងន់​ដៃ។​ កីឡាករ​រូប​នេះ​ជា​សិស្ស​គុន​លោក​ ពេជ្រ​ សុផាន់​ នៃ​ក្លឹប​ចលនាយុវជន ១៥៧៕​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​កូន​សិស្ស​លោ​ អេ ​ភូថង​ យក​ប្រាក់​រង្វាន់​ Mas Fight៕​

ពេជ្រ សម្បត្តិ ឈ្នះនៅ Mas Fight (រូបភាពផេក Town Sport)

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី