iOS 15 ធ្លាយចំចំណុចសំខាន់មួយលើ Safari ទិន្នន័យរុករក អត្តសញ្ញាណអាចខ្ចាយទៅក្រៅ

  • 2022-01-20 02:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កំហុសសំខាន់មួយនៅលើកម្មវិធី Safari ដែលអាចឱ្យ គេហទំព័រអាចអានទិន្នន័យរុករកផ្សេងៗរបស់អ្នកប្រើ និងអាចដឹងទៅដល់ Google ID ដែលជាអត្តសញ្ញាណសំខាន់របស់ម្ចាស់ថែមទៀតផង។

បញ្ហានេះបានប៉ះពាល់ទៅដល់ប្រព័ន្ធប្រតិបត្តិការ Apple សំខាន់ៗ ទាំង iOS 15, iPadOS 15 និង macOS Monterey ជាដើម។

Apple ក៏បានទទួលស្គាល់ពីបញ្ហានេះ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងជួសជុលបញ្ហានេះ។

ដូចច្នេះ ទម្រាំ Apple ដោះស្រាយបញ្ហានេះបាន អ្នកអាចប្រើកម្មវិធី Web Browser ដទៃបណ្ដោះអាសន្នសិន ឬអាចប្រើ Safari ដដែល ប៉ុន្ដែគប្បីបិទ JavaScript មិនឱ្យដំណើរការលើគេហទំព័រណាដែលអ្នកមិនទុកចិត្ត៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី