Corolla Altis GR Sport 2022 ចេញហើយ ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ តម្លៃជាង ៣ម៉ឺនដុល្លារ

  • 2022-01-20 07:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បន្ថែម option ថ្មីមួយទៀត លើ Corolla Altis ឆ្នាំ​២០២២ គឺ GR Sport ដែល​ត្រូវបាន​ឌីហ្សាញ​តុបតែងបន្ថែមឱ្យរថយន្ត​មើលទៅជាបែបស្ព័រ ហើយប្រើទាំងសាំងសុទ្ធ និង Hybrid។

រថយន្ត​នេះ ត្រូវបាន​ដេគ័របន្ថែម​ដោយ​កែបូមឱ្យការបើកបរ​ស័ក្តិសម​នឹង​ប្រភេទស្ព័រ។ កញ្ចប់ GR Sport ដែល​ដាក់​លើ​រថយន្ត​នេះ ដូចជា កាងមុខកាងក្រោយ ប៉ាណា អំពូល​កាត់ស័ព្ទឌីហ្សាញ​បែបថ្មី កង់ទំហំ ១៧អ៊ីញ និងឡូហ្គូ GR Sport។

ចំណែក​ផ្នែក​ខាងក្នុងកាប៊ីន គឺមានកៅអីស្បែកថ្នេរក្រហម ប៊ូតុងបញ្ឆេះរថយន្តរំលេចដោយឡូហ្គូ GR មាន​រន្ធ​សាកថ្ម USB C នៅស្នូកកណ្តាល ហើយថែមទាំងមានអេក្រង់ Head-up display ដែលបង្ហាញ​ព័ត៌មាន​បើកបរ ដល់តៃកុងផ្ទាល់ និងបំពាក់​ប្រព័ន្ធកម្សាន្ត Touchscreen និងកុងទ័រឌីជីថល ព្រមទាំងមុខងារ Paddle Shift ផងដែរ។

រថយន្តCorolla Altis GR Sport ឆ្នាំ​២០២២ បាន​បំពាក់​ប្រព័ន្ធសុវត្ថិភាព​ឈានមុខរបស់ Toyota តែម្តង គឺ Safety Sense រួមមាន​ប្រព័ន្ធគ្រប់គ្រងល្បឿន, ប្រព័ន្ធឱ្យ​សញ្ញាមុនប៉ះទង្គិចគ្នា, ប្រព័ន្ធ​ឱ្យសញ្ញាពេលរថយន្ត​ចេញពីគន្លង និង​ប្រព័ន្ធភ្លើង​បំភ្លឺបានឆ្ងាយ។

រថយន្ត​នេះ មាន​ជម្រើស​ប្រើម៉ាស៊ីន​សាំង​ចំណុះ ១,៨លីត្រ ផលិត​បានកម្លាំង ១៤០សេះ និងកម្លាំងរមួល ១៧៧ញ៉ូតុនម៉ែត្រ ដំណើរការ​ជាមួយ​ប្រអប់លេខអូតូ CVT-i ៧វគ្គ ឬជម្រើសប្រើម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ដំណើរការ​ជាមួយម៉ូទ័រអគ្គិសនី ដែល​ផលិតបានកម្លាំងសរុប ១២២សេះ។ ចំពោះជម្រើសម៉ាស៊ីន Hybrid នេះ គឺ​មាន​ភាព​សន្សំសំចៃដោយ ១០០គីឡូម៉ែត្រស៊ីសាំង ៤,២៩លីត្រ។

Toyota បាន​ដាក់​លក់​រថយន្ត​ Corolla Altis នេះ នៅប្រទេសថៃ ដោយមានតម្លៃ ១ ០៥៩ ០០០បាត ឬ ៣២ ១០៥ដុល្លារ (សម្រាប់​ជម្រើសម៉ាស៊ីនសាំង) និង​ ១ ១១៤ ០០០បាត ឬ ៣៣ ៧៩១ដុល្លារ (សម្រាប់​ជម្រើស​ម៉ាស៊ីន Hybrid)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី