ល្ហិចល្ហៀង​ថា​ Pogba ចង់​ចេញ​ពី​ Man Utd ទៅ​ក្លឹប​អេស្ប៉ាញ​នេះ​វិញ​

  • 2022-01-20 14:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ចង់​ចាក​ចេញ​ពី​ក្លឹប​ Manchester United ទៅ​កាន់​ក្លឹប​ Real Madrid ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ Daily Star ដែល​ចុះ​ផ្សាយ​លើ​ Marca ។

បើ​តាម​ប្រភព​ខាង​លើ​ Pogba នៅ​មាន​កុងត្រា​ជា​មួយ​ Man Utd កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មិន​ចង់​បន្ត​កុងត្រា​ទេ​ ដោយ​ចង់​ចេញ​ទៅ​កាន់​ Real នៅរដូវកាលក្ដៅ​ខាងមុខក្នុង​លក្ខណៈ​គ្មាន​តម្លៃ​ខ្លួន​តែ​ម្ដង​ (Free Transfer) ។

តាម​ប្រភព​ដដែល​នេះ​ Man Utd ក៏​បាន​ព្រម​បែប​នេះ​ផង​ដែរ​។

យ៉ាង​ណា​ទោះ​ជិត​អស់​កុងត្រា​ជា​មួយ​ក្រុម​នេះ​ និង​មិន​ចង់​បន្ត​ជា​មួយ​ទៀត​ក្ដី​ តែ​លោក​ Rangnick ធ្លាប់​និយាយ​ថ្មី​ៗ​នេះ​រួច​មក​ហើយ​ ដោយ​ក្រោយជា​របួស​ឆាប់ៗ​នេះ​ គេ​នឹង​ដាក់​ឲ្យ​ចូល​រហូត​ ដល់​ចប់​កុងត្រា​។

Pogba មក​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​២០១៦ ដោយ​ធ្លាប់​ចូល​បាន ២១២ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣៨គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម