Yamaha ចេញ​ម៉ូតូអគ្គិសនី​ហើយ ខ្លាំងដូចម៉ូតូ 300cc តម្លៃជិត ៣៧០០ដុល្លារ

  • 2022-01-21 03:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha ទើបតែ​បាន​បញ្ចេញ​ម៉ូតូ​អគ្គិសនីថ្មីបំផុត​របស់ខ្លួនគឺ ម៉ូដែល EMF សម្រាប់​ដាក់​លក់នៅ​តែ​ទីផ្សារតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ៣៦៩៣ដុល្លារ។

​ម៉ូតូនេះ ត្រូវបាន​ផលិត​ឡើង​ក្រោមកិច្ចសហការ​រវាង​ Yamaha និង​ក្រុមហ៊ុន Gogoro ដែលជាក្រុមហ៊ុន​ម៉ូតូអគ្គិសនីឈានមុខគេមួយនៅតៃវ៉ាន់។ ដូច្នេះ ម៉ូតូអគ្គិសនី EMF អាចដោះដូរអាគុយនៅតាមស្ថានីយ​ដែល​ជាបណ្តាញ​របស់​ក្រុមហ៊ុន Gogoro នៅតៃវ៉ាន់បាន ខណៈម៉ូតូនេះ បំពាក់​អាគុយចំនួន​២។

ការឌីហ្សាញ​ម៉ូតូនេះ មាន​រាងទំនើបប្លែកដោយក្នុងនោះគឺឃើញ​មានតែចង្កៀងមុខ projector ចំនួន២ និង​ចង្កៀង​ស្តុប LED ក្រោយ២ផងដែរ។ កុងទ័រម៉ូតូជាប្រភេទ​ឌីជីថល LCD ដែល​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ​បញ្ឆេះ NFT។

​ថ្វីបើ EMF ជាម៉ូតូ​ scooter រាងតូច ប៉ុន្តែម៉ូតូអគ្គិសនី​របស់វាគឺធំ ដែលអាចផលិតបាន​កម្លាំង ១០,១៥សេះ ប្រហែល​នឹង​ម៉ូតូ 125cc ដែរ ហើយ​មាន​កម្លាំងរមួល ២៦ញ៉ូតុនម៉ែត្រ ដែល​ប្រហែលនឹង​ម៉ូតូ 300cc ពោលគឺវា​អាចមូលកប់​ដល់ល្បឿន ១០០គីឡូម៉ែត្រក្នុង១ម៉ោង៕

ប្រភព៖ electrek   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម