MBC លុបប្លង់មាន Song Ji A ចេញខ្ទេច ក្រោយផ្ទុះរឿងប្រើរបស់ Fake តែអួតគេថា Brand ពិតៗ

  • 2022-01-21 06:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ MBC បាន​ប្រកាសថាប្លង់ណាដែល​មាន​ Song Ji A នឹង​ត្រូវកាត់ចេញទាំងអស់​ពីកម្មវិធី "Point of Omniscient Interfere”។ ការសម្រេច​នេះ​កើតឡើង ដោយសារផ្អែកលើអ្វី​ដែល​បានបែក​ធ្លាយ ទាក់ទង​នឹង​អាស្រូវព័ត៌មានប្រើរបស់ក្លែងក្លាយបោកភ្នែកមហាជន ហើយមានមនុស្សមិនតិច​ទេ សំណូមពរសូមឲ្យដកនាងចេញពីកម្មវិធី។

ភ្លាមៗ​ ពេលសេចក្ដី​ប្រកាសរបស់ MBC ចេញផ្សាយ​ទាក់ទងនឹងការលុប​ចោល​ការ​បង្ហាញ​មុខ​របស់ Song Ji A លើកម្មវិធី "Point of Omniscient Interfere" ប៉ុន្តែងាកទៅ​ JTBC វិញបាន​បញ្ជាក់ថា​កម្មវិធី​ "Ask Us Anything" ដែលក៏​មានវត្តមាន​របស់​ Song Ji A ដែរនោះនឹងរក្សាភាពដើមដដែល។ នេះ​មានន័យ​ថាពួកគេ​នឹងមិន​កែ​សម្រួល ឬដកប្លង់​នាងចេញពីកម្មវិធី​នោះទេ។

តារាម៉ូដែល និង YouTuber ដ៏ស្រស់ស្អាតរូបនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង ពេល​បង្ហាញខ្លួនក្នុង​កម្មវិធី "Single's Inferno" របស់ Netflix។ ជាអកុសល មិនយូរប៉ុន្មាន កេរ្តិ៍ឈ្មោះរបស់នាង ត្រូវធ្លាក់ចុះមួយរំពេច ដោយសារ​ជាប់ពាក់ព័ន្ធក្នុងបញ្ហា​ភាពចម្រូងចម្រាសនៃការប្រើប្រាស់ និងបង្អួតថាខ្លួនរស់នៅក្នុងលំដាប់ហាយសូ ប៉ុន្តែអ្វីដែល​នាង​ប្រើសុទ្ធតែរបស់ក្លែងក្លាយ។

ក្រោយកើតរឿងនេះ សាមីខ្លួនក៏បានចេញលិខិតសុំទោស សរសេរដោយដៃផ្ទាល់ និងបង្ហោះលើគណនីបណ្ដាញសង្គមផ្ទាល់ដែរ៕

ប្រភព៖ kstarlive