Arsenal កំពុង​ចែចូវ​ចង់​បាន​ អ្នក​ចាំ​ទី​រូប​នេះ​ពី​ MLS

  • 2022-01-21 12:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal កំពុង​ចែចូវ​ចង់​បាន​ អ្នកចាំទី​ Matt Turner ពី​ក្លឹប​ New England Revolution ក្របខ័ណ្ឌ​ Major League Soccer (MLS) ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ Arsneal បាន​ដាក់​សំណើ​ទិញ​យក​អ្នកចាំទី​អាមេរិក​រូប​នេះ​ ក្នុង​តម្លៃ​​សរុប​ជាង​ ៩.៥លាន​ដុល្លារ​។

មូលហេតុ​ដែល​ក្លឹប​ខាង​លើ​នេះ​ចង់​បាន​អ្នកចាំទី​ម្នាក់​ទៀត​ ព្រោះ​តែ​លោក​ Mikel Arteata ចង់​ពង្រឹង​សមត្ថភាព​អ្នកចាំទី​ក្នុង​ក្រុម​របស់​លោក​ទាំង​អស់​ឲ្យ​កាន់​ប្រសើរ​ឡើង​។​

នៅ​ខណៈ​នេះ​ Arsenal កំពុង​ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​៦ ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​៣៥ពិន្ទុ​ ខណៈ​ Man City ក្រុម​ឈាន​មុខ​មាន​ ៥៦ពិន្ទុ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី